ឥណ្ឌា​រឹបអូស​បាន​ហេរ៉ូអ៊ីន​ជិត​៣​តោនដែល​មាន​ប្រភព​ដើម​មក​ពី​ប្រទេស​អាហ្វហ្គា​នីស្ថាន

ក្រុមមន្រ្តីរបស់ប្រទេសឥណ្ឌា បានឱ្យ​​ដឹងនៅថ្ងៃអង្គារនេះថា ពួកគេបានរឹបអូសគ្រឿង​ញៀន​ប្រភេទ​​​ហេរ៉ូអ៊ីន​ជិត៣តោន ស្មើនឹងទំហំទឹកប្រាក់ប្រមាណ២,៧២ពាន់លានដុល្លារអាមេរិក ដែលមាន​ប្រភពដើម​មក​ពី​ប្រទេសអាហ្វហ្គានីស្ថាន។

រដ្ឋាភិបាលផ្តល់រង្វាន់លើកទឹកចិត្តមន្ត្រីបង្ក្រាបគ្រឿងញៀនជិត៣០ម៉ឺនដុល្លារ​

អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រគល់រង្វាន់លើកទឹកចិត្តជិត៣០ម៉ឺនដុល្លារដល់អង្គភាពចំនួន៤ ដែលបានចុះបង្ក្រាបបទល្មើសគ្រឿងញៀនអំឡុង​ពេលជាង៥ខែចុងក្រោយនេះ។

សមត្ថកិច្ច​ឃាត់​ខ្លួន​មនុស្ស ៣៦នាក់​ករណី​ជួញ​ដូរ និង​ប្រើប្រាស់​គ្រឿង​ញៀន​

ជន​សង្ស័យ​ជាប់​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន​ដល់​ទៅ ៣៦​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​មក​នេះ នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​នៅ​តាម​ខេត្ត​ចំនួន ៥។ នេះ​ដោយ​ផ្អែក​តាម​របាយការណ៍​នគរបាល​ជាតិ

ជាង៤ខែអាជ្ញាធរបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនអ្នកពាក់ព័ន្ធជាង៧ពាន់នាក់

យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី ១៣ ខែឧសភានេះ បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី ១ ខែមករា រហូតដល់ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០១៧ ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀនលើកទី១ ទាំង ៣៤៣៥ករណី អាជ្ញាធរបានឃាត់ខ្លួន មនុស្សចំនួន ៧៧៣៧នាក់ ក្នុងនោះមានស្រីចំនួន ៧៩៤នាក់ និងជនបរទេសចំនួន ៣៩នាក់ទៀត

សមត្ថកិច្ច​ឃាត់​ខ្លួន​ជន​សង្ស័យ​ពាក់​ព័ន្ធ​គ្រឿង​ញៀន​៥២​នាក់​មួយ​ថ្ងៃ​ម្សិល​មិញ

ជន​សង្ស័យ​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន​ដល់​ទៅ ៥២​នាក់ ក្នុង​នោះ​មាន​ស្ត្រី ៤​នាក់​ផង​ដែរ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​ត្រឹម​តែ​មួយ​ថ្ងៃ​ម្សិល​មិញ​នេះ។ នេះ​ដោយ​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​ដែល​ផ្សាយ​នៅ​លើ​វេបសាយ​នគរបាល​ជាតិ

បង្ក្រាប​គ្រឿង​ញៀន​ត្រឹម​មួយ​ថ្ងៃ ចាប់​ខ្លួន​មនុស្ស​៣៩​នាក់​ម្សិល​មិញ​នេះ

មនុស្ស​ដល់​ទៅ ៣៩​នាក់​ ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ក្នុង​ប្រតិបត្តិការ​គ្រឿង​ញៀន​តែ​មួយ​ថ្ងៃ​ម្សិល​មិញ​នេះ។ នេះ​ដោយ​ផ្អែក​តាម​តួលេខ​របស់​នគរបាល​ជាតិ។ របាយការណ៍​បង្ក្រាប​គ្រឿង​ញៀន ដែល​ផ្សាយ​លើ​វេបសាយ​នគរបាល​ជាតិ បាន​បង្ហាញ​ថា បទ​ល្មើស​គ្រឿង​ញៀន​ ២០​ករណី ត្រូវ​សមត្ថកិច្ច​បង្ក្រាប​បាន​កាល​ពី​ថ្ងៃទី​២៩ ខែ​មេសា ដោយ​ឃាត់​ខ្លួ​ន​មនុស្ស​ដល់​ទៅ ៣៩​នាក់ ក្នុង​នោះ ២៥​នាក់ មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​គ្រឿង​ញៀន

បង្ក្រាប​គ្រឿង​ញៀន​មួយ​ថ្ងៃ​ម្សិល​មិញ ចាប់​ខ្លួន​មនុស្ស​៥៩​នាក់

មនុស្ស​ដល់​ទៅ ៥៩​នាក់ ត្រូវ​បាន​សមត្ថកិច្ច​​ចាប់ខ្លួន​នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​នៅ​ទូទាំង​ប្រទេស កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ នេះ​ដោយ​យោង​តាម​តួលេខ​របស់​នគរបាល​ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​វេបសាយ​នគរបាល​ជាតិ។ របាយការណ៍​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា បទ​ល្មើស​គ្រឿង​ញៀន ២៥​ករណី ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​បាន​ត្រឹម​មួយ​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​ឃាត់​ខ្លួន​មនុស្ស​ដល់​ទៅ ៥៩​នាក់ ក្នុង​ ៣៩​នាក់ មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​គ្រឿង​ញៀន។

ចាប់​ខ្លួន​មនុស្ស​២៥​នាក់​ទៀត​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​ម្សិល​មិញ​នេះ

មនុស្ស​ដល់​ទៅ ២៥​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​តែ​មួយ​ថ្ងៃ​ម្សិល​មិញ​នេះ ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា បទ​ល្មើស​គ្រឿង​ញៀន បាន​កើត​ឡើង​រៀង​រាល់​ថ្ងៃ នៅ​ទូទាំង​ប្រទេស។ របាយការណ៍​នគរបាល​ជាតិ បាន​បង្ហាញ​ថា បទ​ល្មើស​គ្រឿង​ញៀន​ចំនួន ១៣​ករណី ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​បាន​កាល​ពី​ថ្ងៃ​ទី​៧ ខែ​មេសា ដោយ​ឃាត់​ខ្លួន​មនុស្ស​ដល់​ទៅ ២៥​នាក់ ក្នុង​នោះ ១៣​នាក់​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​គ្រឿង​ញៀន។

រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ លោក ស ខេង

លោក ស ខេង ជំរុញ​ទៅ​វិស័យ​ឯកជន​ឲ្យ​ចូល​រួម​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿង​ញៀន

រដ្ឋ​មន្ត្រី​មហា​ផ្ទៃ លោក ស ខេង បាន​ជំរុញ​ទៅ​វិស័យ​ឯកជន ឲ្យ​ចូល​រួម​ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿង​ញៀន។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​វេបសាយ​នគរបាល​ជាតិ។ លោក ស ខេង បាន​ថ្លែង​បែប​នេះ នៅ​ក្នុង​ពិធី​ផ្សព្វផ្សាយ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​​ជាមួយ​វិស័យ​ឯកជន នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ

ឃាត់​ខ្លួន​មនុស្ស​២៦​នាក់​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​​គ្រឿង​ញៀន​ថ្ងៃ​ម្សិល​មិញ​នេះ

មនុស្ស​ដល់​ទៅ ២៦​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន នៅ​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ នេះ​ដោយ​យោង​តាម​របាយការណ៍​នគរបាល​ជាតិ។ វេបសាយ​នគរបាល​ជាតិ​កម្ពុជា បាន​ឲ្យ​ដឹង​ថា បទ​ល្មើស​គ្រឿង​ញៀន ១៤​ករណី ត្រូវ​សមត្ថកិច្ច​បង្ក្រាប​បាន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​ឃាត់​ខ្លួន​មនុស្ស ២៦​នាក់ ក្នុង​នោះ មនុស្ស ១១​នាក់​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​គ្រឿង​ញៀន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ