ឃាត់​ខ្លួន​មនុស្ស​២៦​នាក់​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​​គ្រឿង​ញៀន​ថ្ងៃ​ម្សិល​មិញ​នេះ

មនុស្ស​ដល់​ទៅ ២៦​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន នៅ​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ នេះ​ដោយ​យោង​តាម​របាយការណ៍​នគរបាល​ជាតិ។

វេបសាយ​នគរបាល​ជាតិ​កម្ពុជា បាន​ឲ្យ​ដឹង​ថា បទ​ល្មើស​គ្រឿង​ញៀន ១៤​ករណី ត្រូវ​សមត្ថកិច្ច​បង្ក្រាប​បាន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​ឃាត់​ខ្លួន​មនុស្ស ២៦​នាក់ ក្នុង​នោះ មនុស្ស ១១​នាក់​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​គ្រឿង​ញៀន។

បទ​ល្មើស​គ្រឿង​ញៀន ត្រូវ​សមត្ថកិច្ច​បង្ក្រាប​បាន​រៀង​រាល់​ថ្ងៃ ដោយ​ឃាត់​ខ្លួន​មនុស្ស​ដល់​ទៅ ៦៤២០​នាក់ នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​នៅ​ទូទាំង​ប្រទេស អស់​រយៈពេល ៣​ខែ​ដើម​ឆ្នាំ​២០១៧​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ