ជាង៤ខែអាជ្ញាធរបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនអ្នកពាក់ព័ន្ធជាង៧ពាន់នាក់

យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនជាង៤ខែ នៅដើមឆ្នាំ ២០១៧នេះអាជ្ញាធរបង្ក្រាបបាន ៣៤៣៥ករណី និងឃាត់ខ្លួនមនុស្សបាន ជាង ៧ពាន់នាក់។

យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី ១៣ ខែឧសភានេះ បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី ១ ខែមករា រហូតដល់ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០១៧ ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀនលើកទី១ ទាំង  ៣៤៣៥ករណី អាជ្ញាធរបានឃាត់ខ្លួន មនុស្សចំនួន ៧៧៣៧នាក់ ក្នុងនោះមានស្រីចំនួន ៧៩៤នាក់ និងជនបរទេសចំនួន ៣៩នាក់ទៀត។

ផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១ មានរយៈពេល ៦ខែគឺចាប់ពីថ្ងៃទី ១ ខែមករា រហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៧៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ