បង្ក្រាប​គ្រឿង​ញៀន​ត្រឹម​មួយ​ថ្ងៃ ចាប់​ខ្លួន​មនុស្ស​៣៩​នាក់​ម្សិល​មិញ​នេះ

មនុស្ស​ដល់​ទៅ ៣៩​នាក់​ ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ក្នុង​ប្រតិបត្តិការ​គ្រឿង​ញៀន​តែ​មួយ​ថ្ងៃ​ម្សិល​មិញ​នេះ។ នេះ​ដោយ​ផ្អែក​តាម​តួលេខ​របស់​នគរបាល​ជាតិ។

របាយការណ៍​បង្ក្រាប​គ្រឿង​ញៀន ដែល​ផ្សាយ​លើ​វេបសាយ​នគរបាល​ជាតិ បាន​បង្ហាញ​ថា បទ​ល្មើស​គ្រឿង​ញៀន​ ២០​ករណី ត្រូវ​សមត្ថកិច្ច​បង្ក្រាប​បាន​កាល​ពី​ថ្ងៃទី​២៩ ខែ​មេសា ដោយ​ឃាត់​ខ្លួ​ន​មនុស្ស​ដល់​ទៅ ៣៩​នាក់ ក្នុង​នោះ ២៥​នាក់ មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​គ្រឿង​ញៀន។

បទ​ល្មើស​គ្រឿង​ញៀន​ ត្រូវ​សមត្ថកិច្ច​បង្ក្រាប​បាន​រៀង​រាល់​ថ្ងៃ ដោយ​ឃាត់​ខ្លួន​មនុស្សដល់ទៅ​ ៧៣៣០​នាក់ ចាប់​តាំង​ពី​ថ្ងៃ​ទី​០១ ខែ​មករា រហូត​ដល់​ថ្ងៃ​ម្សិល​មិញ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ