ប្រធានាធិបតី Rodrigo Roa Duterte ថ្លែងនៅក្នុងកម្មវិធីមួយកាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១។

ប្រធានាធិបតី​ហ្វីលីពីន ថា​ខ្លួន​នឹង​មិន​សុំទោស​ចំពោះ​ការស្លាប់​ក្នុង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​ឡើយ

ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ​ឌុយទែរតេ (Rodrigo Duterte) បានថ្លែងឱ្យដឹងនៅថ្ងៃអង្គារម្សិលមិញនេះថា លោកនឹងមិនសុំទោសជាដាច់ខាតចំពោះការស្លាប់បាត់បង់ជីវិត​របស់​អ្នក​ប្រើប្រាស់និង​ជួញដូរគ្រឿងញៀន​ នៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោកឡើយ។

សកម្មភាពដុតកម្ទេចគ្រឿងញៀនដែលរឹបអូសបាន ក្នុង​ទិវាអន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នៅ​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

អាជ្ញាធរ​ប្តេជ្ញា​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​នៅ​ឆ្នាំ​ថ្មី​ឱ្យ​ថយ​ចុះ​ជាង​ឆ្នាំ​មុនៗ​ដើម្បី​សុវត្ថិភាពប្រជា​​ពលរដ្ឋ

អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនប្តេជ្ញាថា នៅ​ឆ្នាំ២០២២នេះ នឹងទប់ស្កាត់បទល្មើសគ្រឿងញៀនឱ្យបានថមថយជាងឆ្នាំមុនៗ ដើម្បីការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋកុំឱ្យមានការភ័យខ្លាច ខណៈកម្ពុជាជាប្រទេសដែលងាយរងគ្រោះ ដោយសារជនល្មើសលួចនាំគ្រឿងញៀនចូលឆ្លងកាត់ទៅលក់នៅ​ក្រៅប្រទេស។

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលយុវនីតិសម្បទា ស្ថិតនៅឃុំបាគូរ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។

លោក ស ខេង បារម្ភ​អនាគត​ជាតិ​ដោយសារ​កុមារ​ពាក់ព័ន្ធ​គ្រឿងញៀន​ច្រើន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​អនាគត​អ្នក​ស្នង​តំណែង​ប្រទេស​ជាតិ ដោយ​សារ​កុមារ​អាយុ​ក្រោម​១៨ឆ្នាំមានចំនួនច្រើន​ត្រូវចាប់​ឃុំ​ខ្លួន​ជាប់​ពាក់​ព័ន្ធ​នឹង​គ្រឿងញៀន ខណៈ​គិតតែក្នុងខែធ្នូ ឆ្នាំ២០២១នេះ សមត្ថកិច្ចបង្ក្រាបនិងរឹបអូសគ្រឿងញៀនបានជាង២តោន។​

គ្រឿងញៀនដែលរឹបអូសបានកាលពីពេលកន្លងទៅ។

អាជ្ញាធរ​បញ្ជូន​មនុស្ស​ជាង​១០នាក់​ទៅ​តុលាការ រឿង​លួច​ផលិត​និង​ជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​នៅ​កំពង់ស្ពឺ

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជូនជនសង្ស័យជាជនជាតិចិន (តៃវ៉ាន់) និងជនជាតិខ្មែរជាង១០នាក់ ទៅសា​លាដំបូងរាជធានីភ្នំពេញ នៅថ្ងៃនេះ ដើម្បីចាត់វិធានការច្បាប់ ពាក់ព័ន្ធសំណុំរឿង «លួចផលិត និងជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ» នៅខេត្តកំពង់ស្ពឺ។

រថយន្តពន្ធនាគារដឹកជនជាប់ចោទ គង់ ចិន្ដា ក្រោយចេញពីសវនាការសាលាឧទ្ធរណ៍ធានីភ្នំពេញ ត្រលប់ទៅពន្ធនាគារ PJ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១។

ស្ត្រី​មាន​កូន​២នាក់​ស្នើ​សុំ​នៅ​ក្រៅឃុំ ខណៈ​បន្ត​ប្ដឹង​ឧទ្ធរណ៍​ប្រឆាំង​ការ​ផ្ដន្ទាទោស​ជាប់​ពន្ធនាគារ​២២ឆ្នាំ​ពី​បទ​ជួញដូរ​គ្រឿងញៀន

កម្មការិនីកាត់ដេរម្នាក់ដែលមានកូនតូច២នាក់ បានប្រាប់សាលាឧទ្ធរណ៍​ថា ខ្លួនមិនបានដឹងថាប្ដីរបស់ខ្លួនជួញ​ដូរ​គ្រឿង​ញៀន​ទេ បន្ទាប់​ពីប្ដីប្រពន្ធមួយគូនេះត្រូវបានឃាត់ខ្លួនជាមួយនឹង​ថ្នាំញៀនប្រភេទមេតំហ្វេតាមីន​ជិត​៥០០ក្រាម នៅពេលកំពុងជិះម៉ូតូចេញពីធ្វើការត្រលប់ទៅផ្ទះ។

គ្រឿងញៀន

មនុស្ស​ម្នាក់​ស្លាប់​និង​ជាង​១០នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ក្នុង​សំណុំ​រឿង​គ្រឿងញៀន​ដែល​បង្ក្រាប​បាន​ជាង​១តោន ​

យ៉ាងហោចណាស់ មនុស្សម្នាក់ស្លាប់និងជាង១០នាក់ទៀតត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធសំណុំរឿង «លួចផលិត និងជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ» នៅខេត្តកំពង់ស្ពឺ និងបាន​​ដកហូតគ្រឿងញៀនបានជាង១ ៤០០គីឡូក្រាម។

គ្រឿងញៀនដែលរឹបអូសបានកាលពីពេលកន្លងទៅ។

សមត្ថកិច្ច​ចាប់​ខ្លួន​ជន​សង្ស័យ​សញ្ជាតិ​កាណាដា​ម្នាក់​និង​គ្រឿងញៀន​ជាង​១៦៧​គីឡូក្រាម

សមត្ថកិច្ចចាប់ខ្លួនបុរស​សញ្ជាតិកាណាដាម្នាក់ ជាមួយវត្ថុតាងគ្រឿងញៀនជាង១៦៧គីឡូក្រាម ព្រមទាំងបានចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបឧក្រិដ្ឋជននៅតាមគោលដៅមួយចំនួន ចាប់ពីថ្ងៃទី២៧ ខែតុលា ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ។

រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ ថ្លែងក្នុងសន្និសីទ​សារព័ត៌មាន​មួយ​ស្តី​ពី​«យុទ្ធនាការ​កកស្ទះ​សំណុំរឿង​នៅ​តុលាការ​ទូទាំង​ប្រទេស» នៅទីស្ដីការក្រសួងយុត្តិធម៌ ព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។

ក្រសួង​យុត្តិធម៌ រក​ឃើញ​ការ​ជំនុំ​ជម្រះ​សំណុំ​រឿង​គ្រឿងញៀន​ខ្លះ​ខ្វះ​ភាព​ត្រឹមត្រូវ

ក្រសួងយុត្តិធម៌ រំឭកតុលាការឱ្យពង្រឹងនីតិវិធីជំនុំជម្រះសំណុំរឿងបទល្មើសគ្រឿងញៀន ដើ​ម្បី​ធានាសុក្រឹត​ភាព​នៃ​ការ​ស្វែង​រក​ការ​ពិត​ស្រប​តាម​ច្បាប់ ក្រោយ​ពី​រក​ឃើញ​ថា ករណី​ខ្លះ​បានដំណើរការទៅដោយមិនអនុលោមទៅតាមមាត្រា៧៤នៃច្បាប់។

ពលរដ្ឋខេត្តបាត់ដំបងឆ្លងដែនខុសច្បាប់

បទវិភាគ៖ បញ្ហាប្រឈម និងអនាគតយុវជនកម្ពុជា​

យុវជននៅក្នុងសង្គមមួយត្រូវបាន​រដ្ឋាភិបាលនៃជាតិនោះប្រកាសយកចិត្តទុកដាក់តាមរយៈការបង្កើតជាគោលនយោបាយផ្សេងៗ ត្បិត​រដ្ឋតែងនិយាយថា យុវជនជាសសរទ្រូងរបស់ជាតិ នឹងក្លាយជាធនធានដ៏សំខាន់នៅថ្ងៃអនាគតទៀតផង។

សមត្ថិកិច្ចអាវុធហត្ថឈរឈាមការពារសន្តិសុខក្នុងពិធីដុតកម្ទេចចោលគ្រឿងញៀនជាង៧តោន ស្ថិតនៅបណ្ដោយផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ នៃទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។

ការ​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន​នៅ​ខែ​កញ្ញា​កើន ២២,៥% បើ​ធៀប​នឹង​ខែ​សីហា

របាយការណ៍ពីក្រសួងមហាផ្ទៃ ឱ្យដឹងថា សមត្ថកិច្ចជំនាញបាន​បង្ក្រាប​បទល្មើសគ្រឿងញៀន​សរុបចំនួន៥៣៩ករណី នៅក្នុងរយៈពេល​ពេញមួយខែកញ្ញា ឆ្នាំ២០២១ ដែលចំនួននេះ​មានការ​កើន​ឡើង​​ជិត១០០​ករណី ឬស្មើនឹង២២,៥ភាគរយ បើធៀបនឹងខែសីហា។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ