ក្រុងព្រះសីហនុ

អភិបាល​ខេត្តព្រះសីហនុ​ព្រមាន​ដក​អាជ្ញាបណ្ណ​ពី​អាជីវកម្ម​កាស៊ីណូ​ណា​ដែល​មាន​បទល្មើស​កើតឡើង

ជនជាតិចិន៤រូប ដែលក្នុងនោះ ៣រូបមានមុខរបរជាអ្នកគ្រប់គ្រងក្នុងកាស៊ីណូមួយកន្លែង ត្រូវបានតុលាការចោទប្រកាន់ពីបទឃាតកម្ម ទាក់ទង​ករណីបាញ់សម្លាប់បុរស២នាក់ជាជនជាតិចិនដូចគ្នា នៅក្រុងព្រះសីហនុ កាលពីចុងខែកក្កដាកន្លងទៅ។

អ្នក​ចូលទស្សនាដើរកាត់​ពី​មុខ​រូបលោក​ប្រធានាធិបតី​ចិន Xi Jinping ក្នុង​អំឡុង​ពេល​ការ​តាំង​ពិព័រណ៍​សមិទ្ធផល​របស់​ប្រទេស​ចិន ​ក្នុង​ការ​ប្រារព្ធ​ខួប​លើក​ទី៧០ នៃ​ការ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន (PRC) នៅ​មជ្ឈមណ្ឌល​តាំង​ពិព័រណ៍​ប៉េកាំង ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩។

មន្ត្រី​សុខាភិបាល​ចិន​ថា ចំនួ​ន​ប្រជាជនចិន​ត្រូវ​បាន​រំពឹង​ថា​នឹង​ធ្លាក់ចុះ​មុន​ឆ្នាំ២០២៥

មន្ត្រីសុខាភិបាលជាន់ខ្ពស់ម្នាក់នៃប្រទេសចិន បានលើកឡើង​ថា ចំនួន​ប្រជាជនចិនបានថយចុះ​គួរឱ្យកត់សម្គាល់ ហើយគេរំពឹងថានឹងចាប់ផ្ដើមធ្លាក់ចុះមុនឆ្នាំ២០២៥។

បណ្ដាញ​តេឡេក្រាម​ងងឹត Dark Channel ជា​កន្លែង​ផ្សាយ​ពាណិជ្ជកម្ម​អំពី​ការ​ជួញដូរមនុស្ស

White Shark ហាក់ដូចជាប្រភេទនៃព្រឹត្តិបត្រជាភាសាចិន សម្រាប់សហគ្រាសឧក្រិដ្ឋកម្មជុំវិញពិភពលោក ជាកន្លែងដែលអង្គការនានានៅក្នុងឧស្សាហកម្មឆបោកតាមអ៊ីនធឺណិតអាចចរចាអំពីការជួញដូរមនុស្ស និងពាណិជ្ជកម្មខុសច្បាប់។ ជារៀងរាល់ថ្ងៃ អ្នកបង្ហោះនៅក្នុងបណ្ដាញនេះផ្សព្វផ្សាយអំពីសេវារបស់ពួកគេ ឬស្វែងរកអ្នករត់ពន្ធមនុស្ស អ្នកស្វែងរកចាប់ឧក្រិដ្ឋជន សូម្បីតែជនឆបោកដែលកំពុងស្វែងរកការងារថ្មី ក៏មាននៅក្នុងបណ្ដាញសង្គម White Shark នេះដែរ។

ជនជាតិចិនដែលត្រូវចោទប្រកាន់បទចោទពាក់ព័ន្ធគ្រឿងញៀន ចូលសវនាការនៅសលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២។

ក្រុម​ជួញដូរ​គ្រឿងញៀន​ជនជាតិចិន​ជាង​២០នាក់​ត្រូវ​តុលាការ​កាត់ទោស​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត

បុរសជនជាតិចិនជាប់ឃុំចំនួនប្រាំបួននាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទជួញដូរគ្រឿងញៀនឆ្លងដែនទៅកាន់ប្រទេសអូស្ត្រាលី (Australia) និងនូវែលសេឡង់ (New Zealand) រួមទាំងកាត់ទោសកំបាំងមុខជាង១០នាក់ផ្សេងទៀត។

ជន​ជាតិចិនទាំង១១នាក់ដែល​ត្រូវ​បាន​​សមត្ថកិច្ច​ឃាត់​ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបទីតាំងកែច្នៃគ្រឿង​ញៀន​មួយចំនួននៅ​រាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តព្រៃវែង និងខេត្តកណ្ដាល ចាប់​ពី​ថ្ងៃ​ទី៤ ដល់​ថ្ងៃ​ទី​៩ ខែកក្កដា​ ឆ្នាំ២០២២ ត្រូវបានបញ្ជូនទៅបន្តនីតិវិធីនៅតុលាការ​ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។

តំណាង​អយ្យការ​បើក​ការ​ស៊ើបសួរ​លើ​ជនជាតិចិន​១១នាក់ ពាក់ព័ន្ធ​រឿង​ផលិត​ដោយ​ខុសច្បាប់​នូវ​សារធាតុញៀន

តំណាង​អយ្យការ​​អម​តុលាការ​រាជធានី​ភ្នំពេញ ​បាន​​សម្រេច​​បើក​​​​​ការ​​ស៊ើប​សួរ​​​លើករណីជនជាតិចិនចំនួន១១​នាក់​​ ក្រោយសមត្ថកិច្ចជំនាញបាន​បង្ក្រាបទីតាំង​កែច្នៃគ្រឿងញៀន​មួយចំនួន​​​នៅរាជធានី-ខេត្តចំនួន​៤​ ដោយ​​​​រឹប​អូសបាននូវ​​សារ​ធាតុ​ញៀន​ជិត២តោន និង​សារធាតុគីមីជិត៣០០តោន។

គ្រឿងញៀននិងសារធាតុគីមីផ្សំជាច្រើន ដែលត្រូវបានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនរឹបអូស ក្នុង​ប្រតិបត្តិការបង្ក្រាបរយៈពេល១សប្តាហ៍ ពោល​គឺ​ចាប់​ពី​ថ្ងៃ​ទី៤ ដល់​ថ្ងៃ​ទី​៩ ខែកក្កដា​ ឆ្នាំ២០២២។

សមត្ថកិច្ច​បង្ក្រាប​ទីតាំង​កែច្នៃ​គ្រឿងញៀន​ទ្រង់ទ្រាយធំ ដោយ​ចាប់​ខ្លួន​ជនជាតិ​ចិន​១១នាក់​និង​រឹបអូស​សារធាតុញៀន​ជិត​២តោន

សមត្ថកិច្ចជំនាញបាន​បង្ក្រាបទីតាំង​កែច្នៃគ្រឿងញៀន​មួយចំនួន​​នៅក្នុងខេត្តចំនួន​៣ និង​រាជធានីភ្នំពេញ ដោយ​បាន​ឃាត់ខ្លួន​​​ជនជាតិចិនចំនួន១១នាក់ និង​រឹប​អូស​សារ​ធាតុ​ញៀន​ជិត២តោន រួម​នឹងសារធាតុគីមីជិត៣០០តោន ក្រោយពីបាន​ស៊ើប​អង្កេត​រយៈ​ពេល​ជាង​៣ខែ។

រូបភាពកាស៊ីណូ​ម៉ុក​បាយ ក្រុង​បាវិត ខេត្តស្វាយរៀង ដែលត្រូវបានបង្ហោះលើហ្វេសប៊ុកផេករបស់កាស៊ីណូ។

តុលាការ​សម្រេច​ឃុំខ្លួន​ជនជាតិចិន​ម្នា​ក់​ពី​បទ​ឃាតកម្ម​លើ​ជនជាតិចិន​ដូចគ្នា​រឿង​បំណុល

អ្នកនាំពាក្យ​សាលាដំបូង​ខេត្តស្វាយរៀង លោក ទេព ផល្លា បានឱ្យដឹងនៅថ្ងៃអង្គារម្សិលមិញថា ជនជាតិចិនមួយរូបដែលជាប់ពាក់ព័ន្ធ​ករណីឃាតកម្មលើជនជាតិចិនដូចគ្នាដោយសារបញ្ហាបំណុល ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត និងត្រូវបានបញ្ជូនទៅឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារខេត្ត។

នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ កម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហកាជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ស្នងការដ្ឋាននគរបាលខេត្តឧត្តមានជ័យ ស្នងការដ្ឋាននគរបាលខេត្តរតនគីរី បង្រ្កាបករណីផ្ទុះអាវុធបណ្ដាលឱ្យរងរបួសមន្ត្រីនគរបាលក្រុងព្រះសីហនុម្នាក់ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានជនសង្ស័យចំនួន៦នាក់។

សមត្ថកិច្ច​ខេត្តព្រះសីហនុ បញ្ជូន​ជនជាតិខ្មែរ​៦នាក់​បន្ថែម​ទៀត​ទៅ​តុលាការ​ពាក់ព័ន្ធ​ជួញដូរ​អាវុធ​ខុសច្បាប់

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បានបញ្ជូនជនជាតិខ្មែរចំនួន៦នាក់បន្ថែមទៀតទៅតុលាការកាលពីថ្ងៃ​សៅរ៍ ពាក់​ព័ន្ធ​នឹង​ការ​កែ​ច្នៃនិង​ជួញ​ដូរ​អាវុធ​ខុស​ច្បាប់​ជាង​៤០ដើមនៅក្នុងខេត្តនេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ