ពលរដ្ឋថា ព្រៃនៅសហគមន៍ឧត្ដមស្រែពស់នៅតែមានការឈូសឆាយ បើទោះអភិបាលខេត្តកំពង់ស្ពឺធ្លាប់សន្យាការពារ
ប្រជាពលរដ្ឋនៅតំបន់ព្រៃសហគមន៍ឧត្ដមស្រែពស់ ហៅព្រៃមេត្តាធម្មជាតិ បានអះអាងថា ព្រៃឈើនៅតំបន់នេះនៅតែរកការកាប់បំផ្លាញ និងឈូសឆាយ បើទោះបីជាអភិបាលខេត្តកំពង់ស្ពឺធ្លាប់បានសន្យាថានឹងការពារព្រៃនៅតំបន់នោះក៏ដោយ។