លោក ឌួង ងៀប សារភាពថា បាន​យក​ប្រាក់​ពី​ដើម​បណ្តឹង​ដើម្បី​ទទួល​បា​ន​សញ្ជាតិ​ខ្មែរ ​តែ​បដិសេធ​ពាក់ព័ន្ធ​នឹង​ការ​ក្លែង​បន្លំ​ឯកសារ​សារធារណៈ​

ថ្លែង​ក្នុង​សវនាកា​រកាលពីថ្ងៃព្រហស្បតិ៍​ម្សិលមិញ លោក ឌួង ងៀប បានសារភាពថា លោក​បាន​យក​ប្រាក់ម្នាក់​ ១២ម៉ឺនដុល្លារ​អាមេរិក​ ពី​ជនជាតិ​ចិន និង​តៃវ៉ាន់​ដើម្បី​ទទួល​បាន​សញ្ជាតិខ្មែរ​។

លោក ឌួង ឆាយ ត្រូវបាន​បញ្ចប់​តួនាទី​ជា​អនុប្រធាន​ក្រុមការងារ CPP ចុះមូលដ្ឋាន​នៅ​ឃុំបុសខ្នុរ

ប្រធានក្រុមការងារ​គណបក្សប្រជាជនកម្ពុជា (CPP) ចុះមូលដ្ឋាន​ ស្រុកចំការលើ ខេត្ត​កំពង់​ចាម បាន​សម្រេច​​​បញ្ចប់​តួនាទីលោក ឌួង ឆាយ ពីអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំ​បុសខ្នុរ។

លោក ឌួង ងៀប ឧត្ដមសេនីយ៍ឯកផ្កាយមាស៣។

វិភាគ៖ តើ​ការ​ចាប់​ខ្លួន​ឧកញ៉ា ឌួង ងៀប ឆ្លុះ​បញ្ចាំង​អ្វីខ្លះ​ពី​បញ្ហា​សង្គម?

​មន្ត្រីនគរបាលពាក់​ផ្កា​​យ៣​​ លោ​ក​ឧកញ៉ា ឌួង ​ងៀប ​ត្រូ​​វបាន​ស​ម​ត្ថកិ​ច្ច​ចាប់ខ្លួ​ន​ ក្រោយ​ពីគា​ត់​​ទម្លា​យរឿ​ង​អា​​ស្រូ​​វ​ពុ​ករ​លួយ​រ​បស់ចៅក្រម​ក្នុ​ងប្រ​​ព័ន្ធ​តុលាការ។ ​លោ​ក​ ឌួង ងៀប​ ត្រូវសាលាដំបូងរាជធានីភ្នំពេញបញ្ជូនទៅឃុំខ្លួននៅ​ពន្ធ​នា​​គារ កាលពីរសៀល​ថ្ងៃទី១៤ ខែ​កុម្ភៈ ក្រោយ​ពី​សមត្ថ​កិច្ច​ចាប់​ខ្លួន​គាត់នៅ​ព្រឹកថ្ងៃ​ដដែល។

លោក ឌួង ងៀប ឧត្ដមសេនីយ៍ឯកផ្កាយមាស៣។

ឧកញ៉ា ឌួង ងៀប ដែលធ្លាប់ទម្លាយរឿងពុករលួយរបស់ចៅក្រមត្រូវបានតុលាការសម្រេចឃុំខ្លួន

សាលាដំបូងរាជធានីភ្នំពេញ បាន​បញ្ជូន​ខ្លួន​​ឧត្ដមសេនីយ៍ផ្កាយ៣ លោកឧកញ៉ា ឌួង ងៀប ទៅឃុំខ្លួននៅពន្ធនាគារភ្លាមៗនៅថ្ងៃចន្ទនេះ ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាន ដោយចោទប្រកាន់ពីបទ «ឆបោក និង មិនបំពេញកាតព្វ​កិច្ចចំ​ពោះឧបករណ៍អាចជួញដូរបាន»។

លោក ឌួង ងៀប ឧត្ដមសេនីយ៍ឯកផ្កាយមាស៣។

ឧកញ៉ា ឌួង ងៀប ដែល​ធ្លាប់​ទម្លាយ​រឿង​ពុករលួយ​របស់​ចៅក្រម​ត្រូវ​បាន​ចាប់​ខ្លួន

ស្នងការរាជធានីភ្នំពេញ លោក ស ថេត បានអះអាងថា ឧត្ដមសេនីយ៍ឯកផ្កាយ៣ លោកឧកញ៉ា ឌួង ងៀប ត្រូវបានសមត្ថកិច្ចនាំខ្លួនបញ្ជូនទៅកាន់តុលាការនៅព្រឹកថ្ងៃចន្ទនេះ ដើម្បីអនុវត្តតាមនីតិវិធី ជុំវិញបទចោទប្រកាន់ «ឆបោក»​។

លោក ឌួង ងៀប ឧត្ដមសេនីយ៍ឯកផ្កាយមាស៣។

តុលាការ​ប្រកាស​បន្ត​នីតិវិធី​លើ​លោក ឌួង ងៀប ក្រោយ​គាត់​ទម្លាយ​រឿង​ពុករលួយ

សាលាដំបូងរាជធានីភ្នំពេញ ប្រកាសថា នឹង​បន្តនីតិវិធី​លើឧ​ត្ដមសេនីយ៍ផ្កាយ៣ លោកឧ​កញ៉ា​ ឌួង ងៀប ដោ​​​យសម្អាងថា កុំឱ្យជនត្រូវចោទរូបនេះ គេចវេះពី​ការទទួលខុសត្រូវចំពោះមុខច្បាប់។

លោក ឌួង ងៀប ឧត្ដមសេនីយ៍ឯកផ្កាយមាស៣។

សង្គមស៊ីវិល​ចាត់​ទុក​ករណី​លោក ឌួង ងៀប ថា​ជា​ការ​ទម្លាយ​អាថ៌កំបាំង​អំពើ​ពុករលួយ​ក្នុង​ប្រព័ន្ធ​តុលាការ

ក្រុមអង្គការសង្គមស៊ីវិលទាមទារឱ្យរដ្ឋាភិបាល​ចាត់​វិធានការ​លុប​បំបាត់​អំពើ​ពុក​រលួយក្នុង​ប្រព័ន្ធ​តុ​លា​​ការឱ្យ​មាន​ប្រសិទ្ធភាព ដើម្បីធានាយុត្តិធម៌សង្គម​ ខណៈមានមន្ត្រីផ្កាយ៣ម្នាក់​ទម្លាយពីបញ្ហានេះ។

លោក ឌួង ងៀប ឧត្ដមសេនីយ៍ឯកផ្កាយមាស៣។

ឧកញ៉ា ឌួង ងៀប អះអាងថា​លោក​ទទួល​រង​ភាព​អយុត្តិធម៌​ពី​តុលាការ​រាជធានីភ្នំពេញ

លោកឧត្ដមសេនីយ៍ឯកផ្កាយមាស៣ និងជាឧកញ៉ាមួយរូប លោក ឌួង ងៀប បានលាតត្រដាងពីការទទួលរងភាពអយុត្តិធម៌ពីតុលាការ ទាក់ទងនឹងអំពើពុករលួយមួយចំនួនរវាងដៃគូសហការនិងក្រុមគ្រួសារ ខណៈលោកបានបង្ហោះវីដេអូតាមបណ្ដាញសង្គមហ្វេសប៊ុកដើម្បីស្នើសុំទៅថ្នាក់ដឹកនាំ​ជួយអន្តរាគមន៍ តែគ្មានប្រយោជន៍ឡើយ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ