ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំលើកទី៩ព្រឹទ្ធសភា នីតិកាលទី៤ ក្រោមអធិបតីភាពលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន៥៧រូប នាព្រឹកថ្ងៃសុក្រ ទី០៥ ខែសីហា ឆ្នាំ២០២២។

ព្រឹទ្ធសភា​ឯកភាព​ទាំងស្រុង​លើ​សេចក្ដី​ព្រាងច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដោយ​ឥត​កែប្រែ

ព្រឹទ្ធសភា នៅថ្ងៃសុក្រនេះ​ បាន​ឯកភាព​ទាំង​ស្រុង​លើសេចក្ដីព្រាងច្បាប់​វិសោធនកម្មរដ្ឋធម្មនុញ្ញ​​លើក​ទី​១០ ដោយ​ឥត​កែ​ប្រែ ក្រោម​សំឡេង​៥៧ លើ៥៧​សំឡេង​។

លោក សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈសំខាន់ៗចំនួន០៥ ក្នុងនោះក៏ពាក់ព័ន្ធនឹងសេចក្ដីស្នើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែមផង នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២។

ព្រឹទ្ធសភា​គ្រោង​ប្រជុំ​ពិនិត្យ​និង​ឱ្យ​យោបល់​លើ​សេចក្ដី​ព្រាងច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នៅថ្ងៃស្អែក

ព្រឹទ្ធសភាគ្រោង​បើក​កិច្ចប្រជុំពិនិត្យ និង​ឱ្យ​យោបល់​លើ​សេចក្ដីព្រាងច្បាប់វិសោធនកម្ម​រដ្ឋ​​ធម្មនុញ្ញលើកទី១០ នៅថ្ងៃទី០៥ ខែ​សីហា ស្អែកនេះ​ ក្រោយរដ្ឋសភាបានអនុម័តកាលពី​ពេល​ថ្មី​ៗនេះ។

រូបសញ្ញាតំណាងស្ថាប័នព្រឹទ្ធសភា។ (

គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​នឹង​ប្រជុំ​នៅ​ថ្ងៃស្អែក ពាក់ព័ន្ធ​សេចក្ដី​ព្រាងច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ

មន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភា ថ្លែងថា គណៈកម្មាធិការ​អចិន្ត្រៃយ៍ព្រឹទ្ធសភានឹងបើកកិច្ចប្រជុំ​ពិនិត្យ​​លើ​​​​សេចក្ដីព្រាង​ច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញលើកទី១០ នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ។

លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា ដឹកនាំក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤ ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៩រូប ដែលអង្គប្រជុំបានដំណើរការមានរបៀបវារៈចំនួនពីរ មួយគឺពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ នាព្រឹកថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២។

ព្រឹទ្ធសភា​អនុម័ត​ទាំងស្រុង​លើ​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​សុវត្ថិភាព​ម្ហូបអាហារ

ព្រឹទ្ធសភា នៅព្រឹកថ្ងៃពុធនេះ បាន​អនុម័តគាំទ្រ​ទាំងស្រុងលើ​សេចក្ដីព្រាងច្បាប់ស្ដីពី «សុវត្ថិភាព​ម្ហូប​អាហារ» ដោយ​សំឡេង៥៩សំឡេងនៃចំនួនសមាជិក​ព្រឹទ្ធសភាទាំងមូល។

ព្រឹទ្ធសភា បើកសម័យប្រជុំវិសាមញ្ញ ដើម្បីពិនិត្យ និងឱ្យយោបល់លើសេចក្ដីព្រាងច្បាប់សំខាន់ៗចំនួន៣ ក្នុងនោះក៏មានពាក់ព័ន្ធនឹងការកំណត់ឱ្យមាន «សញ្ជាតិខ្មែរតែមួយ» សម្រាប់មេដឹកនាំស្ថាប័នកំពូលៗ នាព្រឹកថ្ងៃអង្គារ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២១។

ព្រឹទ្ធសភា​អនុម័ត​សេចក្ដី​ព្រាងច្បាប់​រដ្ឋធម្មនុញ្ញ​កំណត់ «សញ្ជាតិខ្មែរតែមួយ» សម្រាប់​មេដឹកនាំ​ស្ថាប័ន​កំពូលៗ

ព្រឹទ្ធសភា​ សម្រេចអនុម័​ត​សេចក្ដីព្រាងច្បាប់ស្តីពី «វិសោធនកម្មរដ្ឋធម្មនុញ្ញ» ពាក់ព័ន្ធនឹងការកំណត់ឱ្យមាន «សញ្ជាតិខ្មែរតែមួយ» សម្រាប់មេដឹកនាំស្ថាប័នកំពូលៗ ដោយសំឡេង ៥៧រូប នៃសមាជិកព្រឹទ្ធសភាទាំងមូល ៦២រូប ក្នុងកិច្ចប្រជុំពេញអង្គ នៅព្រឹកថ្ងៃអង្គារនេះ។

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលក្នុងសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១។

សភា​អនុម័ត​សេចក្ដី​ព្រាងច្បាប់​រដ្ឋ​ធម្មនុញ្ញ​កំណត់ «សញ្ជាតិខ្មែរតែមួយ» សម្រាប់​មេដឹកនាំ​ស្ថាប័ន​កំពូលៗ

រដ្ឋសភា​សម្រេចអនុម័​ត​សេចក្ដីព្រាងច្បាប់ស្តីពី «វិសោធនកម្មរដ្ឋធម្មនុញ្ញ» ពាក់ព័ន្ធនឹងការកំណត់ឱ្យមាន «សញ្ជាតិខ្មែរតែមួយ» សម្រាប់មេដឹកនាំស្ថាប័នកំពូលៗ ដោយសំឡេង ១១១លើ​១១១​សំឡេង ក្នុងកិច្ចប្រជុំពេញអង្គ នៅព្រឹកថ្ងៃចន្ទនេះ។

ទិដ្ឋភាពនៅពីមុខទីស្ដីការគណៈរដ្ឋមន្ត្រី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។

UPDATE៖ គណៈ​រដ្ឋ​មន្ត្រី​អនុម័ត​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ​កំណត់​ថ្នាក់​ដឹក​នាំ​ជាតិ​ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ

គណៈរដ្ឋមន្រ្តីបានសម្រេច​អនុ​ម័តលើសេចក្ដីព្រាងច្បា​ប់​ធម្មនុញ្ញស្តីពី «វិសោធ​នកម្មរដ្ឋធម្មនុញ្ញ ដើម្បីកំណត់ថ្នាក់ដឹកនាំជាតិត្រូវមានសញ្ជាតិខ្មែរតែមួយគត់» ខណៈអ្នកវិភាគរិះគន់ថា ការអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញនេះប្រញាប់ប្រញាល់ពេកហើយ។

ព្រឹទ្ធសភា​ឯកភាព​ទាំង​ស្រុង​លើ​សេចក្ដី​ព្រាង​ច្បាប់​សហជីព

ព្រឹទ្ធសភា​បាន​ឯកភាព​ទាំង​ស្រុង​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព​ដ៏​ចម្រូង​ចម្រាស​ ដោយ​ទទួល​បាន​សំឡេង​គាំ​ទ្រ​៤០​សំឡេង​នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​៤៦​រូប​ដែល​មាន​វត្តមាន​​ ខណៈ​ព្រឹទ្ធសមាជិក​មក​ពី​គណបក្ស​ សម រង្ស៊ី មិន​បោះ​ឆ្នោត​គាំ​​ទ្រ​សេចក្ដី​ព្រាង​ច្បាប់​នេះ​។ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​លទ្ធផល​នៃ​សម័យ​ប្រជុំ​ពេញ​អង្គ​លើក​ទី​៨​ព្រឹទ្ធសភា នីតិកាល​ទី​៣ នៅ​ថ្ងៃ​អង្គារ​នេះ ព្រឹទ្ធសភា​បាន​ឲ្យ​ដឹង​ថា អង្គប្រជុំ​​បាន​ពិនិត្យ និង​ឲ្យ​យោបល់​ឯកភាព​ទាំងស្រុង​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​សហជីព​នេះ ដោយ​ឥត​កែប្រែ ក្នុង​សំឡេង​៤០​នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​ដែល​មាន​វត្តមាន​។

លោក ប៉េង ប៉ាត់ សមាជិកព្រឹទ្ធសភាគណបក្ស​ប្រជាជនកម្ពុជា(រូបថតពីព្រឹទ្ធសភា)

សមាជិកព្រឹទ្ធសភា លោក ប៉េង ប៉ាត់ ទទួលមរណភាព​

សមាជិកព្រឹទ្ធ​សភាមួយរូប​​មក​ពី​គណបក្ស​ប្រជាជនកម្ពុជា លោក ប៉េង ប៉ាត់ បាន​ទទួល​មរណភាព​កាលពី​​យប់​អធ្រាត្រ​ថ្ងៃ​ពុធនេះ ដោយ​រោគាពាធ។ នៅ​ក្នុង​សេចក្តីជូន​ដំណឹងមួយ​ចេញផ្សាយ​នៅថ្ងៃទី​២​ខែមីនានេះ ​ព្រឹទ្ធ​សភា​បាន​ឲ្យ​ដឹង​ថា​លោក ប៉េង ប៉ាត់​ជា​សមាជិក​គណៈ​កម្មការ​មហាផ្ទៃ​ ការពារ​ជាតិ​ ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធ​សភា អធិការ​កិច្ច​និង​មុខងារ​សាធារណៈ​បាន​ទទួលមរណភាព​ នៅវេលាម៉ោង​១និង​៣៥នាទី​រំលងអធ្រាត្រ​ ក្នុងជន្មាយុ​៦៦ឆ្នាំ ដោយ​រោគាពាធ​។ សេចក្តីជូនដំណឹង​បន្តថា​ពិធីដង្ហែ​សពនឹង​ប្រព្រឹត្ត​ទៅនៅព្រឹកថ្ងៃសៅរ៍​ទី​៥ខែមីនា ទៅ​វ​ត្ត​បុទុម​វត្តី។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ