មេឃុំជាប់ឆ្នោតមកពីគណបក្សភ្លើងទៀន នៅឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ទទួលតំណែងមេឃុំផ្លូវការនៅរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២។

បក្សភ្លើងទៀន​ខេត្តកំពង់ធំ ថា​មាន​ឃុំសង្កាត់​ចំនួន​៤៤​មិន​បាន​ផ្ដល់​ទីតាំង​និង​ឯកសណ្ឋាន​អ្នកជាប់ឆ្នោត

ប្រធានក្រុមការងារគណបក្សភ្លើងទៀន បានជំរុញឱ្យអភិបាលខេត្តកំពង់ធំ ជួយ​​អ​​ន្ត​​រាគ​​មន៍ ដើម្បី​​បើក​​​​​ផ្លូវឱ្យជំទប់ទី១ និងសមាជិកក្រុមប្រឹក្សាឃុំ​​សង្កាត់របស់​គណបក្ស​​ក្រៅរដ្ឋា​​​ភិបាល​​មួយ​​នេះបា​​ន​​​ចូល​​បំ​​ពេញ​ការ​ងារ​ទៅតាមតួនាទីនិងភារកិច្ចរបស់ពួកគេ ខណៈប្រធានក្រុមប្រឹក្សាឃុំ​សង្កា​​ត់មក​​ពី​​គ​​ណ​​​បក្សគ្រប់គ្រងអំណាចបានព្យាយាមបិទផ្លូវ តាមរយៈការ​មិនផ្ដល់កិច្ចសហការចាប់​​តាំង​​ពី​​មាន​​សេ​​ច​​ក្ដីសម្រេចរបស់ក្រសួងមហាផ្ទៃរួច។

ពលរដ្ឋម្នាក់មកទទួលសេវាសាធារណៈនៅសាលាឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២។

កម្មវិធី​ទូរសព្ទដៃ​សម្រាប់​ពលរដ្ឋ​រិះគន់​កែលម្អ​សេវា​សាធារណៈ​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ជាផ្លូវការ

ក្រសួងមហាផ្ទៃ និងអង្គការ​សង្គម​ស៊ីវិល នៅថ្ងៃព្រហស្បតិ៍នេះ បាន​សម្ពោធដាក់ឱ្យ​ប្រើ​ប្រាស់​​កម្មវិធីទូរសព្ទ​ដៃ ឬ App ដែលមានឈ្មោះថា «មតិយើង» សម្រាប់ឱ្យ​ពលរដ្ឋ​រិះគន់​កែលម្អ​សេវាសាធារណៈ​នៅ​​ថ្នាក់ក្រោមជាតិ និង​អាកប្បកិរិយាខ្វះខាតរបស់មន្ត្រីមូលដ្ឋាន ជាពិសេស​អំពើ​ពុករលួយ ដោយរក្សា​ការសម្ងាត់ និងលាក់អត្តសញ្ញាណអ្នករាយការណ៍។

អ្នកជំនាញអភិបាលកិច្ច រិះគន់ការបង្កើនចំនួនគណៈអភិបាលរាជធានី-ខេត្តនិងថ្នាក់ក្រោមជាតិថានឹងប៉ះពាល់ដល់ចំណាយចរន្ត

ក្រុមអ្នកជំនាញអភិបាលកិច្ច និងគោលនយោបាយ មើលឃើញថា ការបង្កើនគណៈអភិបាល​​រាជ​​ធា​​​​នី-ខេត្ត និងគណៈអភិបាលនៅថ្នាក់ក្រោមជាតិ ដែលមានចំនួនច្រើនជាងអាណត្តិមុនៗនោះ គឺជា​​យុទ្ធ​​​​សាស្រ្តនយោបាយច្រើនជាងប្រសិទ្ធភាពការងារ ហើយក៏នាំឱ្យការចំណាយ​​ចរន្តកាន់តែ​​មាន​​​ទំ​​​​​ហំធំ​ជាងមុនដែរ​ ខណៈចំណូលសេដ្ឋកិច្ចជាតិស្ថិតក្នុងកម្រិតដែលមិនទាន់សមាមាត្រទៅនឹង​​​តួលេខដែលរដ្ឋាភិបាលបានបង្កើនចំនួននេះនៅឡើយ។

ប្រធានអង្គការតម្លាភាព​កម្ពុជា លោក ប៉ិច ពិសី ផ្ដល់បទសម្ភាសន៍អំពីកម្មវិធីទូរសព្ទដែលមានឈ្មោះថា «មតិយើង» ក្នុងពិធីផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តសាកល្បង «កម្មវិធីទូរសព្ទដៃសម្រាប់ទទួលព័ត៌មានត្រលប់ពីប្រជាពលរដ្ឋ អំពីការផ្ដល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិ» នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២។

សង្គមស៊ីវិល​និង​រដ្ឋាភិបាល​រួមគ្នា​បង្កើត​កម្មវិធី​ទូរសព្ទដៃ​ឱ្យ​ពលរដ្ឋ​រិះគន់​កែលម្អ​សេវា​ថ្នាក់ក្រោមជាតិ

សង្គមស៊ីវិល និងរដ្ឋាភិបាល បានសហការគ្នាបង្កើតកម្មវិធីទូរសព្ទដៃ ឬ App ដែលមានឈ្មោះថា «មតិយើង» ដើម្បីឱ្យពលរដ្ឋបញ្ចេញមតិ រិះគន់ កែលម្អ លើការផ្ដល់សេវា ឬអាកប្បកិរិយាខ្វះខាតរបស់មន្ត្រីមូលដ្ឋាន ជាពិសេសអំពើពុករលួយ ដោយរក្សាការសម្ងាត់ និងលាក់អត្តសញ្ញាណអ្នករាយការណ៍។

អ្នកភូមិ​ម្នាក់​ជិះកង់​នៅមុខ​សាលាឃុំ​គោកចក ក្នុង​ខេត្តសៀមរាប កាលពី​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។

វិភាគ៖ អ្វី​ជា​ឧបសគ្គ​ចម្បង​រារាំង​ប្រព័ន្ធ​រដ្ឋបាល​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោមជាតិ?

វិធាន​ការប្រឆាំង​អំពើពុករលួយ និង​ការ​រំលោភ​អំណាច រួម​ទាំង​ការ​លើក​កម្ពស់​គុណ​ភាព​ជីវិត​របស់​ប្រ​ជាពលរដ្ឋ​នៅមូលដ្ឋាន មាន​ចែង​នៅក្នុង​ច្បាប់ ​ស្ដីពី​ការ​​គ្រប់​គ្រង​​រដ្ឋ​បាល​រាជ​ធានី​ ខេត្ត ស្រុ​ក ​ខណ្ឌ ដែ​លច្បាប់នេះត្រូ​វបានប្រ​កាសឱ្យប្រើដោយព្រះរាជក្រម ចាប់ពីឆ្នាំ២០០៨មក។

មន្រ្តីរដ្ឋាភិបាល​ថា​ក្រ​សួង​កំពុង​រៀប​ចំផ្ទេរ​ការ​គ្រប់គ្រង​ទៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ

មន្រ្តី​រដ្ឋាភិបាល​ឲ្យដឹង​ថា​ក្រ​សួងមួយចំនួន​កំពុង​រៀប​ចំផ្ទេរការគ្រប់គ្រងរបស់​ខ្លួន​ទៅ​រដ្ឋបាល​ថ្នាក់​ក្រោមជាតិ ដោយ​ថា​​ដើម្បី​ផ្តល់​​សេវាសាធារណៈនិង​អភិវឌ្ឍមូល​ដ្ឋាន​ឲ្យបានកាន់តែប្រ​សើរនិង​ឆ្លើយ​តប​ទៅ​តាម​សេចក្តីត្រូវការ​របស់​ប្រ​ជាពល​រដ្ឋ។ នៅ​ក្នុង​កិច្ច​ប្រ​ជុំ​ប្រ​ចាំឆ្នាំ​របស់​អង្គការគណៈកម្មការសហប្រតិបត្តិការ​ដើម្បី​កម្ពុជា នៅ​ព្រឹកថ្ងៃ​ព្រហស្បតិ៍នេះ អនុរដ្ឋលេខាធិការក្រ​សួង​មហាផ្ទៃនិង​ជា​អនុប្រ​ធាន​ប្រតិបត្តិលេខាធិការដ្ឋានគណៈកម្មកាធិការជាតិសម្រាប់​ការអភិវឌ្ឍតាម​បែបប្រជាធិបតេយ្យនៅថ្នាក់ក្រោម​ជាតិ លោក ង៉ាន់ ចំរើន ថ្លែងថាផែន​ការ​អភិវឌ្ឍន៍​៣ឆ្នាំ​ដំណាក់កាលទី​២​របស់​រដ្ឋា​ភិបាល​ចាប់​អនុវត្តពី​ឆ្នាំ​២០១៥ទៅ​២០១៧។ លោក​បន្តថា​ផែន​ការអភិវ​ឌ្ឍន៍​នេះ​ផ្តោតសំខាន់ទៅ​លើ​ការ​ជំរុញឲ្យមានការផ្ទេរ​ភារកិច្ចមុខងារនិង​ធន​ធាន​ទៅ​កាន់​រដ្ឋបាលថ្នាក់​ក្រោម​ជាតិ។

រដ្ឋាភិបាលសម្រេច​ដំឡើងប្រាក់ឧបត្ថម្ភដល់រដ្ឋបាលថ្នាក់ក្រោមជាតិ

រដ្ឋាភិបាលសម្រេចដំឡើងប្រាក់ឧបត្ថម្ភ(ប្រាក់ប្រចាំខែ)ដល់សមាជិកក្រុមប្រឹក្សរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់​ មន្រ្តីភូមិនិងប្រធានការិយាល័យរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលបានបង្កើតការិ​យាល័យ​ច្រកចេញចូលតែមួយ ហើយ​ការអនុវត្ត​នឹង​ចាប់ផ្តើមពីខែមេសា ឆ្នាំ​២០១៦តទៅ។​ អនុក្រឹត្យមួយចុះថ្ងៃទី៩ ខែមិនា លោក ហ៊ុន សែន បានលើកឡើងថាអនុក្រឹត្យនេះកំណត់ជាថ្មីនូវកម្រិតប្រាក់​ឧបត្ថម្ភប្រចាំខែចំពោះសមាជិកក្រុមប្រឹក្សារាជ​ធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់​ មន្រ្តីភូមិនិងប្រធា​នការិយាល័យរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលបានបង្កើតការិ​យាល័យ​ច្រកចេញចូលតែ​មួយ។ បើ​តាមអនុក្រឹត្យ​នោះ ប្រធានក្រុមប្រឹក្សរាជធានី ប្រធានក្រុមប្រឹក្សាខេត្ត ទទួលបានប្រាក់ឧបត្ថម្ភចំនួន​១លាន៩ម៉ឺន​រៀល សមាជិកចំនួន៨៧ម៉ឺនរៀល ប្រធានក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ចំនួន៨១ម៉ឺនរៀល និង​សមា​ជិកចំនួន៦៥ម៉ឺនរៀល។ ចំណែក​មេឃុំ ចៅសង្កាត់ ទទួលបាន៧៥ម៉ឺនរៀល។ ជំទប់ទី១ ចៅសង្កាត់រងទី១ ជំទប់ទី២ ចៅសង្កាត់រងទី២ ទទួលបានចំនួន៥៥ម៉ឺនរៀល។ សមាជិកក្រុមប្រឹក្សាឃុំ សមាជិកក្រុមប្រឹក្សាសង្កាត់ ទទួលបាន​ចំនួន៤៨ម៉ឺនរៀល

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ