ទាហាន​រុស្ស៊ី​ម្នាក់ឈរ​ក្បែរ​រថយន្តចល័ត​ដើម្បីជ្រើសរើសទាហានជាប់កិច្ចសន្យា​ដែល​ខ្លួនហៅ​ថា​ជា «ប្រតិបត្តិការយោធាពិសេស» ក្នុង​ក្រុង Rostov-on-Don ប្រទេស​រុស្ស៊ី ថ្ងៃទី១៧ ខែ​កញ្ញា ឆ្នាំ២០២២។

រុស្ស៊ី​ទំនង​ជា​ពឹងផ្អែក​លើ​ប្រទេស​ចំនួន​៣ ខណៈ​ខ្លួន​កំពុង​ខ្វះ​អាវុធ​ប្រើ​ប្រាស់​សម្រាប់​សង្គ្រាម​នៅ​អ៊ុយក្រែន

រុស្ស៊ីទំនងជាកំពុងពឹងផ្អែកលើសព្វាវុធពីសម្ពន្ធមិត្តរបស់ខ្លួន រួមមាន ប្រទេសបេឡារុស អ៊ីរ៉ង់ និង​កូរ៉េ​ខាង​ជើង ខណៈក​ងក​ម្លាំង​របស់ខ្លួន​កំពុងខ្វះអាវុធប្រើប្រាស់ក្នុងសង្រ្គាមនៅអ៊ុយ​​ក្រែន។

រុស្ស៊ី​ប្រកាស​​បន្ត​​អនុវត្ត​​កិច្ច​ព្រម​ព្រៀង​​នាំ​​គ្រាប់​​ធញ្ញជាតិ​ចេញ​តាម​ច្រក​សមុទ្រ​ខ្មៅ​ឡើង​វិញ​

ប្រទេសរុស្ស៊ី បានឱ្យដឹងថា ខ្លួន​នឹង​បន្ត​ចូល​រួម​អនុវត្ត​​កិច្ច​ព្រមព្រៀង​នាំគ្រាប់​ធញ្ញជាតិ​​ចេញ​តាម​​ច្រក​សមុទ្រ​​ខ្មៅ (Black Sea Grain Initiative) ដែល​ខ្លួនបានប្រ​កាសផ្អាកអនុវត្តកិច្ចព្រមព្រៀង​នេះ​ កាលពីថ្ងៃទី២៩ ខែតុលា​ ឆ្នាំ​២០២២ ដែល​​អាមេរិក​ព្រមាន​​ថានឹ​​ង​​បង្ក​​ឱ្យ​មាន​​វិបត្តិស្បៀងអាហារទូទាំងពិភពលោក។​ នេះបើយោងតាមការចេញផ្សាយរបស់ទី​ភ្នាក់ងារ​សារព័ត៌​មាន Reuters នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Ned Price ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅក្រសួងការបរទេស ក្នុងទីក្រុង Washington, D.C. សហរដ្ឋអាមេរិក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

អាមេរិក​ថា​ការ​ផ្អាក​អនុវត្ត​កិច្ចព្រមព្រៀង​នាំគ្រាប់​ធញ្ញជាតិ​របស់​រុស្ស៊ី នឹង​ប៉ះពាល់​ដល់​សន្តិសុខ​ស្បៀង​នៅលើ​ពិភពលោក

អ្នកនាំពាក្យក្រសួង​ការបរទេសសហរដ្ឋអាមេរិក លោក ណេត ប្រាយស៍ (Ned Price) បានឱ្យ​ដឹង​ថា ការ​ប្រកាស​របស់​រុស្ស៊ី ក្នុង​ការ​​​​ផ្អាក​អនុវត្ត​កិច្ចព្រមព្រៀង​នាំគ្រាប់​ធញ្ញជាតិ​​ចេញ​តាម​ច្រកសមុទ្រ​ខ្មៅ (Black Sea Grain Initiative) នឹងមានផលប៉ះពាល់ដល់សន្តិសុខស្បៀងលើពិភពលោក និង​ធ្វើឱ្យតម្លៃស្បៀងអាហារឡើងថ្លៃ។

ទាហាន​អ៊ុយក្រែន​ជិះ​លើ​រថយន្ត​យោធានៅ​លើ​ផ្លូវចន្លោះក្រុង Kostiantynivka និង Bakhmut ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី២៨ ខែ​ឧសភា ឆ្នាំ២០២២។

អូស្ត្រាលីនឹងបញ្ជូនមន្ត្រីជំនាញរបស់ខ្លួនទៅហ្វឹកហាត់ទាហានអ៊ុយក្រែន

អូស្ត្រាលី បាន​ឱ្យដឹង​នៅថ្ងៃព្រហស្បតិ៍​នេះ​ថា ខ្លួន​នឹង​បញ្ជូន​ទាហាន​ជំនាញ​ចំនួន៧០​​នាក់ទៅ​កាន់ចក្រ​ភព​អង់​គ្លេស ដើម្បីជួយ​បណ្តុះ​បណ្តាល​ដល់​ទាហាន​អ៊ុយ​ក្រែន​នៅ​ទី​នោះ និង​បញ្ជូន​រថពាសដែកចំនួន៣០​គ្រឿង​បន្ថែម​ទៀត​ដល់អ៊ុយក្រែនផងដែរ។

រោងចក្រផលិតផថាមពលបានឆាបឆេះបន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី ដែលអាជ្ញាធរអ៊ុយក្រែនចាត់ទុកថាជាយន្តហោះគ្មានមនុស្សបើក ប្រភេទ (UAVs) Shahed-136 ផលិតដោយអ៊ីរ៉ង់ ចំពេលមានការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែននៅទីក្រុង Mykolaiv ប្រទេសអ៊ុយក្រែន ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។

លោក ហ្សេលេនស្គី ថា​រុស្ស៊ី​បាន​បំផ្លាញ​វិស័យ​ថាមពល​អ៊ុយក្រែន​អស់​ជាង​មួយ​ភាគ​បី

លោកប្រ​ធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បានថ្លែងប្រាប់សន្និសីទស្តីពីការកសាងអ៊ុយក្រែនឡើងវិញ តាមរយៈ​ប្រព័ន្ធវីដេអូ នៅថ្ងៃអង្គារនេះ ថាគ្រាប់​រ៉ុក្កែតរបស់រុស្ស៊ី និងយន្ដ​ហោះដ្រូន (drone) ដែលផលិតដោយអ៊ីរ៉ង់ បាន​បំផ្លាញវិស័យថាមពលរបស់ប្រទេសលោកអស់ច្រើន​ជាងមួយភាគបី ​គិត​រហូតមក​ដល់​ពេល​បច្ចុប្បន្ន។

យោធាម្នាក់ត្រួតពិនិត្យផ្នែកខ្លះនៃយន្តហោះគ្មានមនុស្សបើក (UAV) ដែលអ៊ុយក្រែនចាត់ទុកថាជាយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ ប្រភេទ Shahed-136 នៅឯទីតាំងនៃការវាយប្រហាររបស់រុស្ស៊ីលើកន្លែងផ្ទុកប្រេងឥន្ធនៈ ចំពេលមានការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន នៅទីក្រុង Kharkiv ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២។

សហភាពអឺរ៉ុប និងអង់គ្លេស ដាក់​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​ចំពោះ​ការ​ផ្ដល់ Drone ឱ្យ​រុស្ស៊ី

សហភាព​អឺរ៉ុប និង​អង់គ្លេស ដាក់​ទណ្ឌក​ម្ម​លើ​ប្រទេសអ៊ីរ៉ង់ ចំពោះការផ្តល់យន្តហោះគ្មានមនុស្ស​បើក​ឱ្យ​រុស្ស៊ី ដើម្បីប្រើប្រា​ស់ស​ម្រាប់​ការវាយប្រហារនៅក្នុងប្រទេសអ៊ុយក្រែន

យោធាម្នាក់ត្រួតពិនិត្យផ្នែកខ្លះនៃយន្តហោះគ្មានមនុស្សបើក (UAV) ដែលអ៊ុយក្រែនចាត់ទុកថាជាយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ ប្រភេទ Shahed-136 នៅឯទីតាំងនៃការវាយប្រហាររបស់រុស្ស៊ីលើកន្លែងផ្ទុកប្រេងឥន្ធនៈ ចំពេលមានការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន នៅទីក្រុង Kharkiv ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២។

អាមេរិក​ថា​អ៊ីរ៉ង់​កំពុង​បង្វឹក​កងទ័ព​រុស្ស៊ី​ឱ្យ​ប្រើប្រាស់ Drone ដែល​ផលិត​នៅ​អ៊ីរ៉ង់​ដើម្បី​វាយប្រហារ​អ៊ុយក្រែន

សហរដ្ឋអាមេរិក បាន​និយាយ​កាល​ពី​ថ្ងៃព្រហស្បតិ៍ម្សិលមិញថា យោធាអ៊ីរ៉ង់​កំពុង​បង្វឹក​កងកម្លាំង​រុស្ស៊ីអំ​ពី​របៀប​ប្រើប្រា​ស់​យន្ត​ហោះគ្មាន​មនុស្សបើក ដែលផលិតដោយអ៊ីរ៉ង់ នៅក្នុងតំបន់​គ្រីមេ ដើម្បី​វាយ​ប្រហារ​គោល​ដៅ​នានាក្នុងប្រទេសអ៊ុយក្រែន។

រោងចក្រផលិតផថាមពលបានឆាបឆេះបន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី ដែលអាជ្ញាធរអ៊ុយក្រែនចាត់ទុកថាជាយន្តហោះគ្មានមនុស្សបើក ប្រភេទ (UAVs) Shahed-136 ផលិតដោយអ៊ីរ៉ង់ ចំពេលមានការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែននៅទីក្រុង Mykolaiv ប្រទេសអ៊ុយក្រែន ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។

អ៊ុយក្រែន​រឹតត្បិត​ការ​ប្រើប្រាស់​អគ្គិសនី បន្ទាប់​ពី​ការ​វាយប្រហារ​របស់​រុស្ស៊ី​បំផ្លាញ​រោងចក្រ​ថាមពល​មួយចំនួន

អ៊ុយក្រែនកំពុងរឹតត្បិតលើការប្រើប្រាស់អគ្គិសនីទូទាំងប្រទេសជាលើកដំបូង នៅថ្ងៃព្រហស្បតិ៍​នេះ បន្ទាប់​ពី​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល និងយន្តហោះគ្មានមនុស្សបើក (Drone) របស់​រុស្ស៊ី ដែលបានបំផ្លាញរោងចក្រថាមពលមួយចំនួន នៅមុនរដូវរងាចូលមកដល់។

មនុស្សឈរនៅពីមុខមីស៊ីលបប្រភេទ Zolfaghar (ខាងលើ) និង Dezful (ខាងក្រោម) ដែលបង្ហាញនៅក្នុងការតាំងពិពណ៌សមត្ថភាពមីស៊ីលយោធាមួយ ក្នុងទីក្រុង Tehran ប្រទេសអ៊ីរ៉ង់ ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។

អ៊ីរ៉ង់​យល់ព្រម​ដឹកជញ្ជូន​មីស៊ីល​និង​យន្តហោះ​គ្មានមនុស្ស​បើក​បន្ថែម​ទៀត​ទៅ​កាន់​រុស្ស៊ី

មន្ត្រីជាន់​ខ្ពស់​អ៊ីរ៉ង់ បាន​និយាយ​ថា អ៊ីរ៉ង់​បាន​សន្យា​ថា​នឹង​ផ្ដល់​ឱ្យ​រុស្ស៊ីនូ​វ​មីស៊ីល SSM បន្ថែមទៅ​លើយ​ន្តហោះគ្មាន​មនុស្ស​បើក ដែល​ជា​ចំណាត់ការ​មួយ​ទំនង​ជា​ធ្វើឱ្យ​សហរដ្ឋអាមេ​រិក និង​មហាអំណាចលោកខាងលិច មានការខឹងសម្បា។

រថយន្ត​ត្រូវ​ភ្លើង​ឆេះ ​បន្ទាប់​ពី​ការ​វាយ​ប្រហារ​យោធា​របស់​រុស្ស៊ី ខណៈ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​បន្ត​នៅ​កណ្តាល​ក្រុង Kyiv ប្រទេស​អ៊ុយក្រែន ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។

ជប៉ុន​ត្រៀម​ខ្លួន​ជួយ​អ៊ុយក្រែន​ក្នុង​ការ​សាងសង់​ហេដ្ឋា​រចនា​សម្ពន្ធ​ថាមពល​ឡើង​វិញ

ក្រសួងថាមពលរបស់ប្រទេសអ៊ុយក្រែន បាននិយាយថា ប្រទេសជប៉ុនបានត្រៀមខ្លួនរួចជាស្រេច​ក្នុង​ការ​ជួយ​ដល់​កិច្ច​ខិត​ខំប្រឹងប្រែងក្នុងស្ដារឡើងវិញនូវរោងចក្រថាមពលដែល​រង​ការខូច​ខាត​ក្នុង​អំឡុងពេលឈ្លានពានរបស់យោធារុស្ស៊ី។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ