ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ថ្លែងនៅក្នុងអំឡុងពេលសម័យប្រជុំប្រចាំឆ្នាំ លើកទី៦៨ នៃសភាអង្គការណាតូ នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។

NATO ប្ដេជ្ញា​ជួយ​អ៊ុយក្រែន​បន្ថែម​ទៀត ខណៈ​រុស្ស៊ី​កំពុង​វាយប្រហារ​តំបន់ជួរមុខ

សម្ពន្ធមិត្តអង្គការណាតូ (NATO) បានសន្យាផ្ដល់ជំនួយសព្វាវុធបន្ថែមទៀតសម្រាប់ទីក្រុងកៀវ (Kyiv) និងឧបករណ៍ដើម្បីជួយស្ដារថាមពល និងកម្ដៅឡើងវិញ ដែលត្រូវបានបំផ្លាញដោយការវាយប្រហាររបស់រុស្ស៊ី ខណៈប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បាននិយាយថា កងកម្លាំងរបស់ទីក្រុងម៉ូស្គូបាននិងកំពុងព្យាយាមរុលទៅមុខនៅក្នុងតំបន់ជាច្រើន។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការណាតូ តាមរយៈវីដេអូ នៅទីក្រុង Kyiv ប្រទេសអ៊ុយក្រែន ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២។

ប្រធានាធិបតី​អ៊ុយក្រែន​ថា រុស្ស៊ី​នឹង​មិន​បញ្ឈប់​ការវាយប្រហារ​របស់ខ្លួន​ឡើយ​ទាល់​តែ​អស់​គ្រាប់មីស៊ីល

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) បានក្រើនរម្លឹកប្រជាជនអ៊ុយក្រែនអំពីអាកាស​ធាតុចុះត្រជាក់ខ្លាំង និងមិនមានអគ្គិសនីប្រើប្រាស់នៅសប្ដាហ៍ខាងមុខនេះ ដោយថា រុស្ស៊ីអាចនឹងវាយប្រហារលើហេដ្ឋារចនាសម្ពន្ធបន្ថែមទៀត ហើយរុស្ស៊ីនឹងមិនបញ្ឈប់ការវាយប្រហាររបស់ខ្លួនឡើយ ទាល់តែអស់គ្រាប់មីស៊ីល។

នាយករដ្ឋមន្ត្រីហ្វាំងឡង់ លោកស្រី Sanna Marin ស្វាគមន៍នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki ក្នុងសន្និសីទសារព័ត៌មានរួមគ្នារបស់ពួកគេនៅឯគេហដ្ឋានផ្លូវការនាយករដ្ឋមន្ត្រី Kesaranta ក្នុងទីក្រុង Helsinki ប្រទេសហ្វាំងឡង់ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២។

ហុងគ្រី​នឹង​ផ្ដល់​សច្ចាប័ន​សមាជិកភាព​អង្គការណាតូ​សម្រាប់​ហ្វាំងឡង់ និង​ស៊ុយអែត​នៅ​ដើមឆ្នាំក្រោយ

នាយក​​រដ្ឋមន្ត្រី​​ហុង​គ្រី​ លោក វិ​ចទ័​រ អ័រ​បេន ​(Viktor Orban) បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា សភា​នៃ​ប្រទេស​ហុងគ្រី នឹង​ផ្ដល់​សច្ចា​ប័ន​លើសមាជិក​ភាព​អង្គ​ការ​ណាតូ (NATO) សម្រាប់ប្រទេសហ្វាំ​ង​ឡង់ និង​ស៊ុយ​អែត ​នៅ​ដើម​ឆ្នាំ​ក្រោយ។

អាមេរិក​ផ្ដល់​ជំនួយ​យោធាថ្មី​ចំនួន​៤០០លាន​ដុល្លារ​បន្ថែម​ទៀត​ដល់​អ៊ុយក្រែន

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អេនតូនី ប្លីនខេន (Antony Blinken) បានឱ្យដឹងនៅថ្ងៃពុធម្សិលមិញថា អាមេរិកបានអនុម័តផ្តល់ជំនួយយោធាក្នុងទំហំទឹកប្រាក់ចំនួន៤០០​លានដុល្លារ​បន្ថែមទៀតដល់អ៊ុយក្រែន ដែលក្នុងនោះរួមបញ្ចូល​ទាំង​អាវុធ បរិក្ខា​រយោធា​ និងឧបករណ៍ការពារដែនអាកាស ​ជាដើម។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ថ្លែងនៅក្នុងអំឡុងពេលសម័យប្រជុំប្រចាំឆ្នាំ លើកទី៦៨ នៃសភាអង្គការណាតូ នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។

អ៊ុយក្រែន​អំពាវនាវ​ឱ្យ​ក្រុមប្រឹក្សា​សន្តិសុខ UN ចាត់​វិធានការ​ជុំវិញ​ការ​វាយប្រហារ​របស់​រុស្ស៊ី​លើ​ហេដ្ឋា​រចនា​សម្ពន្ធ

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃពុធម្សិលមិញ បានអំពាវនាវ​ទៅ​កាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គកា​រ​សហ​ប្រជាជាតិ ឱ្យចាត់វិធានការ​ដើម្បីបញ្ឈប់ការវាយប្រហារតាមដែនអាកាសរបស់​រុស្ស៊ីលើហេដ្ឋារចនាសម្ពន្ធសំខាន់ៗ ដែលបានធ្វើឱ្យទីក្រុងនានារបស់អ៊ុយក្រែន​គ្មានអគ្គិសនីប្រើប្រាស់។

ក្រុមទាហានល្បាតអ៊ុយក្រែនដើរនៅក្នុងតំបន់ឧស្សាហកម្មនៃទីក្រុង Sievierodonetsk ខណៈដែលការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែននៅតែបន្ត ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។

សាធារណរដ្ឋឆែក គ្រោង​ហ្វឹកហ្វឺន​ទាហាន​អ៊ុយក្រែន​ចំនួន​៤០០០នាក់

រដ្ឋមន្ត្រីការពារជាតិ​សាធារណរដ្ឋឆែក លោកស្រី ចេណា សឺណូចូវ៉ា (Jana Cernochova) បាននិយាយ​កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​ថា រដ្ឋាភិបាលប្រទេសឆែក គ្រោង​នឹង​ហ្វឹក​ហ្វឺន​ទាហាន​អ៊ុយក្រែន​ចំនួន៤ ០០០នាក់ នៅឆ្នាំក្រោយ​នេះ។

មេដឹកនាំប្រទេសមហាអំណាចជាច្រើនរូប ក្នុងអំឡុងពេលកិច្ចប្រជុំបន្ទាន់មួយដើម្បីពិភាក្សាអំពីការផ្ទុះគ្រាប់រ៉ុក្កែតមួយដែលបានកើតឡើងនៅលើទឹកដីប្រទសប៉ូឡូញ ដោយការប្រជុំនេះស្ថិតនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។

បណ្ដាប្រទេស G20 ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​នៅ​ឯ​កិច្ចប្រជុំកំពូល

នៅក្នុង​សេចក្ដីប្រកាស​ដែល​​ត្រូវ​​បាន​​អនុម័តនៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល មេដឹកនាំនៃបណ្ដាប្រទេសសេដ្ឋកិច្ចឈានមុខ G20 បានថ្កោលទោសយ៉ាងខ្លាំងចំពោះការឈ្លានពានរបស់រុស្ស៊ីលើ​អ៊ុយក្រែន នៅថ្ងៃពុធនេះ និងបានទាមទារឱ្យរុស្ស៊ីដកទ័ព​ចេញ​ពី​អ៊ុយ​ក្រែន​ដោយ​ឥត​លក្ខខណ្ឌ។

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ថ្លែងទៅកាន់អ្នកសារព័ត៌មាន មុនពេលចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិសហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២២។

អង្គការណាតូ និងមេដឹកនាំ​ពិភពលោក នឹង​ជួប​ប្រជុំគ្នា​នៅថ្ងៃនេះ ក្រោយ​ប៉ូឡូញ​ថា​រ៉ុក្កែត​ដែល​ផលិត​នៅ​រុស្ស៊ី​សម្លាប់​មនុស្ស​២នាក់

អង្គការណាតូ (NATO) និងមេដឹកនាំពិភពលោក នឹងជួបប្រជុំគ្នានៅថ្ងៃពុធនេះ បន្ទាប់​ពីគ្រាប់រ៉ុក្កែតផលិតនៅរុស្ស៊ីបានធ្លាក់ទៅលើប្រទេសប៉ូឡូញដែលជាសមាជិករបស់អង្គការ NATO និងបានសម្លាប់មនុស្ស២នាក់ ដោយបារម្ភថា ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន អាចផ្ទុះឡើងលើព្រំដែន​របស់​ខ្លួន​[ប៉ូឡូញ]។

លោក វ្ល៉ាឌីមៀ ពូទីន ស្បថពេលចូលធ្វើជាប្រធានាធិបតីរុស្ស៊ី អំឡុងពេលពិធីសម្ពោធនៅវិមានក្រឹមឡាំង ក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨។

លោក ពូទីន នឹង​មិន​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល G20 នៅ​ឥណ្ឌូនេស៊ី​ឡើយ

ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន (Vladimir Putin) នឹងមិនទៅចូលរួមក្នុងកិច្ចប្រជុំ​នៃ​ក្រុមប្រទេស​មាន​សេដ្ឋកិច្ច​ជឿន​លឿន​ទាំង​២០ (G20) ដែលនឹងធ្វើឡើងនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី នាសប្ដាហ៍ក្រោយឡើយ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy

លោក Zelenskiy ថា​លោក​នឹង​មិន​ចូលរួម​កិច្ចប្រជុំ​កំពូល G20 ឡើយ​ប្រសិន​បើ​មាន​វត្តមាន​លោក Putin

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បាននិយាយថា លោកនឹងមិនចូលរួមក្នុងកិច្ចប្រជុំកំពូលក្រុមប្រទេសសេដ្ឋកិច្ចនាំមុខ G20 នៅឥណ្ឌូនេស៊ីឡើយ ​ប្រសិនបើមានវត្តមានរបស់លោក វ្លាឌីមៀរ ពូទីន (Vladimir Putin)។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ