ទីតាំងដីដែលបានរងការឈូសឆាយពីសំណាក់ក្រុមទាហានរថក្រោះកងទ័ពជើងគោក និងពលរដ្ឋមួយចំនួន ស្ថិតនៅភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។

ពលរដ្ឋថា ព្រៃ​នៅ​សហគមន៍​ឧត្ដមស្រែពស់​នៅ​តែ​មាន​ការ​ឈូសឆាយ បើ​ទោះ​អភិបាល​ខេត្តកំពង់ស្ពឺ​ធ្លាប់​សន្យា​ការពារ

ប្រជាពលរដ្ឋនៅតំបន់ព្រៃសហគមន៍ឧត្ដមស្រែពស់ ហៅព្រៃមេត្តាធម្មជាតិ បានអះអាងថា ព្រៃឈើ​នៅតំបន់នេះនៅតែរកការកាប់បំផ្លាញ និងឈូសឆាយ បើទោះបីជាអភិបាលខេត្តកំពង់ស្ពឺធ្លាប់បានសន្យាថានឹងការពារ​ព្រៃនៅតំបន់នោះក៏ដោយ។​

ពលរដ្ឋសហគមន៍ចុះជួបជុំគ្នា ក្នុងថ្ងៃដែលអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ចុះពិនិត្យមើលទីតាំងដីសហគមន៍ «ឧត្ដមស្រែពស់ និងព្រៃមេត្តាធម្មជាតិ» ដែលពលរដ្ឋអះអាងថារងការកាប់បំផ្លាញនិងឈូសឆាយពីសំណាក់ក្រុមទាហានរថក្រោះកងទ័ពជើងគោក និងពលរដ្ឋមួយចំនួន ស្ថិតនៅភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។

សង្គម​ស៊ីវិល​បន្ដ​ជំរុញ​មហាជន​ចូលរួម​រក​ដំណោះស្រាយ​ចំពោះ​ព្រៃមេត្តា​ធម្មជាតិ​ នៅ​ខេត្ត​កំពង់ស្ពឺ

ក្រុមអង្គការ​​សង្គមស៊ីវិល​ បន្ដ​ជំរុញ​មហាជន​​ចូលរួម​សង្រ្គោះ​តំបន់​ព្រៃមេត្តា​ធម្មជាតិ​ ដែល​កំពុង​រង​ការឈូសឆាយ​ស្ទើរតែ​ទាំងស្រុង​។ ការ​ជំរុញ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​​រដ្ឋាភិបាល​សម្រេច​បញ្ឈប់​ការឈូសឆាយ​ព្រៃ​ភ្នំតាម៉ៅ​ទាំងអស់ ដើម្បី​រក្សា​ដី​ព្រៃធម្មជាតិ​មួយ​នេះ​ ដោយសារ​​មាន​ការ​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​មហាជន​។

ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ចុះពិនិត្យមើលទីតាំងដីសហគមន៍ «ឧត្ដមស្រែពស់ និងព្រៃមេត្តាធម្មជាតិ» ដែលពលរដ្ឋអះអាងថារងការកាប់បំផ្លាញនិងឈូសឆាយពីសំណាក់ក្រុមទាហានរថក្រោះកងទ័ពជើងគោក និងពលរដ្ឋមួយចំនួន ស្ថិតនៅភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

អ្នកភូមិ​ស្នើ​អភិបាល​ខេត្តកំពង់ស្ពឺ​ផ្ដល់​ដីព្រៃ​ជិត​១០០០​ហិកតា​ឱ្យ​សហគមន៍​ឧត្ដមស្រែពស់​វិញ ក្រោយ​ទាហាន​ឈូសឆាយ

អ្នកភូមិស្នើអភិបាលខេត្តកំពង់ស្ពឺផ្ដល់ដីព្រៃជិត១០០០ហិកតាឱ្យសហគមន៍ឧត្ដមស្រែពស់វិញ ក្រោយទាហានឈូសឆាយ

ពលរដ្ឋជាច្រើននាក់ចេញទៅតវ៉ាមិនឱ្យមានការឈូសឆាយដីព្រៃ «ឧត្ដមស្រែពស់» ស្ថិតនៅភូមិពោធិ៍មាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាចុងខែធ្នូ ឆ្នាំ២០២១។

ព្រះរាជអាជ្ញារង​ខេត្តកំពង់ស្ពឺ ពន្យារពេល​ស្ដាប់​ការ​បំភ្លឺ​របស់​ប្រជាសហគមន៍​ឧត្ដមស្រែពស់ ក្រោយ​មន្ត្រី​រូបនោះ​ឆ្លង​កូវីដ-១៩

ព្រះរាជអាជ្ញារង​អមសាលាដំបូងខេត្តកំពង់ស្ពឺ ពន្យារពេល​ស្ដាប់ការបំភ្លឺរបស់ដើម​​បណ្ដឹង​​ជា​​ប្រជាពលរដ្ឋនៅ​សហគមន៍​ឧត្ដម​ស្រែពស់​​ចំនួន៦នាក់ ក្រោយមន្ត្រីរូប​នោះបានឆ្លង​ជំងឺ​កូវីដ-១៩។

ព្រៃសហគមន៍ឧត្ដមស្រែពស់ ស្ថិតនៅភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្នុងស្ថានភាពក្រោយរងការឈូសឆាយ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។

ប្រជាសហគមន៍​ព្រៃឧត្ដមស្រែពស់ ថា​មន្ត្រី​ជំនាញ​សន្យា​ផ្ដល់​ដី​ជាង​៤០០ហិកតា​សង​សហគមន៍​វិញ

ប្រជាសហគមន៍ឧត្ដមស្រែពស់ ក្នុងឃុំត្រពាំងជោរ បានអះអាងថា មន្ត្រីជំនាញបរិស្ថានខេត្តកំពង់ស្ពឺបានប្រកាសប្រាប់ប្រជាពលរដ្ឋក្នុងវេទិកាសាធារណៈមួយកាលពីសប្ដាហ៍មុន ដោយសន្យាផ្ដល់ដីចំនួនជាង៤០០ហិកតា ដើម្បីសងទៅកាន់ប្រជាសហគមន៍ឧត្ដមស្រែពស់វិញ ក្រោយព្រៃមួយនេះរងការឈូសឆាយនិងកាប់បំផ្លាញ។

កុដិលោក​នៅ​អាស្រម​ព្រៃ​មេត្តា​ធម្មជាតិ​ត្រូវបាន​ទាហាន​​ដុត​បំផ្លាញ ខណៈ​ព្រៃតំបន់​នោះ​កំពុង​រងការ​ឈូសឆាយ ​

ប្រជា​សហគមន៍​អះអាងថា កុដិ​លោក​នៅ​អាស្រម​ព្រៃមេត្តាធម្មជាតិ ស្ថិតនៅឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានទាហាន​ដុតបំផ្លាញ​ ខណៈ​ព្រៃសហគមន៍ «ឧត្ដមស្រែពស់ និងព្រៃមេត្តាធម្មជាតិ» កំពុង​មាន​ជម្លោះ​ជាមួយ​ក្រុម​ទាហាន​រថក្រោះ​កងទ័ព​ជើងគោក និង​ពលរដ្ឋ​មួយ​ចំនួន​នៅ​តំបន់​នោះ។

ប្រជា​សហគមន៍ដាក់​ញត្តិនៅទីស្នាក់​ការ​រដ្ឋសភា​​មណ្ឌល​ខេត្តកំពង់ស្ពឺ ​រកកិច្ចអន្តរាគមន៍ពីលោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌ​ល​​ខេត្តកំពង់ស្ពឺ ឱ្យ​ជួយ​​ទប់​ស្កាត់​សកម្មភាពកាប់បំផ្លាញព្រៃឈើក្នុងសហគមន៍ «ឧត្ដមស្រែពស់ និងព្រៃមេត្តាធម្មជាតិ» ពីសំណាក់​ក្រុមទាហាន «ង៧០» និង​ពលរដ្ឋមួយចំនួនស្ថិតនៅឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។

ពលរដ្ឋ​ខេត្តកំពង់ស្ពឺ​ស្នើ​លោក ហ៊ុន ម៉ានី ជួយ​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃសហគមន៍​ឧត្ដមស្រែពស់

ប្រជា​សហគមន៍​រកកិច្ចអន្តរាគមន៍ពីលោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌ​ល​​ខេត្តកំពង់ស្ពឺ ឱ្យ​ជួយ​​ទប់​ស្កាត់​សកម្មភាពកាប់បំផ្លាញព្រៃឈើក្នុងសហគមន៍ «ឧត្ដមស្រែពស់ និងព្រៃមេត្តាធម្មជាតិ» ពីសំណាក់​ក្រុមទាហាន «ង៧០» និង​ពលរដ្ឋមួយចំនួនស្ថិតនៅឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ក្រោយ​គ្មាន​ដំណោះស្រា​យ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ។

កំណាត់ឈើចងដាក់លើគោយន្តដែលកាប់នៅជុំវិញព្រៃវត្តមេត្តាធម្មជាតិ ហៅវត្តផ្កាឈូក ភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៥ ខEឧសភា ឆ្នាំ២០២២។

ពលរដ្ឋ​ស្នើ​អភិបាល​ខេត្តកំពង់ស្ពឺ​ជួយ​ទប់ស្កាត់​ការកាប់​បំផ្លាញ​ព្រៃសហគមន៍​ឧត្តមស្រែពស់

ប្រជាសហគមន៍បានលើកគ្នាមករកកិច្ចអន្តរាគមន៍ពីអភិបាលខេត្តកំពង់ស្ពឺ ឱ្យជួយទប់ស្កាត់សកម្មភាពកាប់បំផ្លាញព្រៃឈើក្នុងសហគមន៍ «ឧត្ដមស្រែពស់ និងព្រៃមេត្តាធម្មជាតិ» ស្ថិតនៅឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ពីសំណាក់ក្រុមទាហាន «ង៧០» និង​ពលរដ្ឋមួយចំនួន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ