ក្រសួង​បញ្ជូនកូន​ប្រសារលោក សុខ អាន ទៅ​បំពេញ​ការងារ​ជំនួស​លោក ស៊ុត ឌីណា

ក្រសួង​ការបរទេស​បញ្ជូន​មន្ត្រី​មួយ​រូប​របស់​ខ្លួនគឺ​​លោក ហុង បញ្ញារិទ្ធ ដែលត្រូវ​​ជា​កូន​ប្រសារ​លោក សុខ អាន រដ្ឋមន្ត្រី​ទទួឡ​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ឲ្យ​ទៅ​កាន់​ការងារ​ការទូត​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូងបណ្ដោះ​អាសន្ន ជំនួស​អតីត​​ឯកអគ្គរាជទូត​លោក ស៊ុត ឌីណា ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​កាល​ពី​ដើម​សប្ដាហ៍​នេះ​ ដោយ​ត្រូវ​ចោទប្រកាន់​ពី​បទ​​ពុករលួយ​។

មេធាវីថា​លោក​ ស៊ុត ឌីណា ទទួល​ស្គាល់​ថា​លោក​បានប្រព្រឹត្តកំហុសរដ្ឋបាលខ្លះៗ

មេធាវី​ការពារ​ឲ្យ​ដឹង​ថាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងលោក ស៊ុត ឌីណា បាន​អះអាង​នៅចំពោះមុខ​ចៅក្រមស៊ើបសួរថា​លោក​ទទួល​ស្គាល់ថា​លោ​ក​បានប្រព្រឹត្ត”កំហុស​រដ្ឋបាលខ្លះៗ”​ ដោយសារ​លោក​​មិនមាន”បទពិសោធន៍ច្រើន”​ក្នុងការងារ​កាទូត។​​កាលពីថ្ងៃ​ព្រហស្បតិ៍ ចៅក្រមស៊ើប​សួរលោក លាង សំណាត់ បានសម្រេចបញ្ជូនឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាង​ត្បូងលោក ស៊ុត ឌីណា ទៅឃុំខ្លួនបណ្ដោះអាសន្ន បន្ទាប់ពីបានសាកសួរអស់រយៈពេល១ថ្ងៃពេញ ពាក់​​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​របស់​​អង្គភាពប្រឆាំងអំពើពុករលួយ(ACU)។​

លោក ស៊ុត ឌីណា ពេល​ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិិ៍​នេះ

តុលាការសម្រេចឃុំខ្លួនលោក ស៊ុត ឌីណា បណ្ដោះអាសន្ន

ភ្នំពេញសម្រេចបញ្ជូនឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងលោក ស៊ុត ឌីណា ទៅឃុំខ្លួនបណ្ដោះអាសន្ន បន្ទាប់ពីបានសាកសួរអស់រយៈពេល១ថ្ងៃពេញ។ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក ស៊ុត ឌីណា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីអង្គភាពបានឃាត់ខ្លួនរូបលោកអស់រយៈពេល៣ថ្ងៃ។ លោកត្រូវបានបញ្ជូនខ្លួនចេញពីសាលាដំបូងរាជធានីភ្នំពេញនៅម៉ោងប្រមាណ៧ល្ងាចនេះ។

អង្គភាពប្រឆាំងអំពើពុករលួយ​ថា​លោក ស៊ុត ឌីណា មាន​ត្បូង​៥០០គ្រាប់និងដី១០កន្លែងថែមទៀត​

ប្រធានអង្គភាព​ប្រឆាំងអំពើ​ពុក​រលួយ លោក ឱម យ៉ិន​ទៀង បាន​បញ្ជាក់ថា​អង្គភាព​បាន​ដឹង​ថា​​​លោក ស៊ុត ឌីណា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាង​ត្បូង មាន​ដី១០កន្លែងធំៗ​និង​ត្បូង​ប្រមាណ​៥០០គ្រាប់ បន្ថែម​លើ​លុយ​សុទ្ធក្រៅធនាគារ​ជាង​៧លានដុល្លារអាមេរិក។​លោក ស៊ុត ឌីណា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ(ACU)បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីអង្គភាពបានឃាត់ខ្លួនរូបលោកអស់រយៈពេល៣ថ្ងៃ។ ពេលត្រូវនាំខ្លួនចូលទៅក្នុងសាលាដំបូងរាជធានី លោក ស៊ុត ឌីណា បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា នេះគឺជារឿង “អយុត្តិធម៌ណាស់” សម្រាប់រូបលោក។​

ឪពុកម្តាយ​ឯក​អគ្គរាជទូត​ខ្មែរ​ប្រចាំ​កូរ៉េខាងត្បូង អំពាវនាវ​ឲ្យ​នាយករដ្ឋមន្រ្តីជួយកូនប្រុស​

ឪពុកម្តាយ​របស់​ឯកអគ្គរាជទូតខ្មែរប្រចាំប្រ​ទេស​កូរ៉េខាងត្បូងដែលកំពុង​ជាប់ពាក់​ព័ន្ធ​នឹង​ការ​ចោទប្រកាន់​អំពើ​​ពុក​រលួយ​ ​​បាន​ចេញ​មុខសុំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ជួយ​ឲ្យ​កូនប្រុស​​បាន​រួចខ្លួនពីការ​ចោទប្រ​​កាន់និង​អះអាងថា​កូន​របស់​គាត់មិន​បាន​ប្រ​ព្រឹត្តដូច​ការចោទប្រ​កាន់​នោះទេ​។ឯកអគ្គរាជទូតខ្មែរប្រ​ចាំប្រ​ទេស​កូរ៉េខាងត្បូង លោក ស៊ុត ឌីណា ត្រូវ​បាន​អង្គភាព​ប្រ​ឆាំងអំពើពុក​រលួយ​ឃាត់​ខ្លួន​កាលពីព្រឹកថ្ងៃចន្ទ តាម​បណ្តឹង​របស់​ប្រជា​ពលរដ្ឋមួយ​ចំនួន​។ រហូត​មក​ដល់​ពេលនេះ អង្គភាព ​​មិន​ទា​ន់​ទម្លាយ​ថា​​ជា​អំពើ​ពុករលួយ​លើ​បញ្ហាអ្វីនោះទេ ហើយ​​លោក ស៊ុត ឌីណា នឹង​ត្រូវ​បញ្ជូន​ទៅ​តុលា​ការ​​នៅ​​ពេលណានោះទេ​។​

ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំប្រទេស​កូរ៉េខាងត្បូង​ត្រូវបាន​ឃាត់ខ្លួន

ប្រធាន​អង្គភាព​ប្រឆាំងអំពើ​ពុក​រលួយ​បាន​ឲ្យ​ដឹង​ថា​អង្គភាព​ នៅព្រឹកថ្ងៃ​ចន្ទនេះ ​បាន​ឃាត់​ខ្លួន​ឯក​អគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង​ លោក ស៊ុត ឌីណា មក​សាកសួរ ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​អំពើ​ពុករលួយ។ ប្រធានអង្គភាព​ប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិន​ទៀង ប្រាប់វីអូឌី​នៅព្រឹកថ្ងៃចន្ទនេះ​ថា​លោក ស៊ុត ឌីណា ត្រូវបានាំពីក្រសួងការបរទេសកម្ពុជា មក​សាកសួរ នៅ​ម៉ោង​ប្រមាណ​៨ព្រឹកនេះ​​ ក្រោយពី​លោក​ត្រឡប់​​មក​ពីប្រទេ​សកូរ៉េខាងត្បូង កាល​ពីយប់ថ្ងៃអាទិត្យ។​ លោក​បញ្ជាក់​ថា​លោក​ត្រូវឃាត់ខ្លួនមកសាកសួរពាក់​​ព័ន្ធ​នឹង​អំពើ​ពុករលួយ តាម​បណ្តឹង​មួយចំនួន។​ ទោះ​ជា​យ៉ាងណា លោក​មិនអាច​ទម្លាយ​ថា​តើ​ជាអំពើ​ពុករលួយ​លើ​បញ្ហាអ្វីនោះទេ។​

ក្រសួង​កំពុងពិនិត្យ​សំណើរបស់​​ឯក​អគ្គរាជទូត​ខ្មែរ​ប្រចាំ​​កូរ៉េខាងត្បូងឲ្យ​នាយករដ្ឋមន្រ្តីជួយ​

មន្រ្តីរដ្ឋាភិបាល​ឲ្យ​ដឹង​ថាក្រសួងការបរទេស​កម្ពុជាកំពុង​តែ​ត្រួតពិនិត្យ​ករណី​ដែល​ឯក​អគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង​ លោក ស៊ុត ឌីណា ទទូច​ឲ្យ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួយ​រក​យុត្តិធម៌ជូន​រូបលោក។​ កាលពីថ្ងៃចន្ទ លោក ស៊ុត ឌីណា​ បានផ្ញើ​សារមួយតាមរយៈ​ហ្វេសប៊ុក​របស់​​នាយករដ្ឋមន្រ្តី​មេត្តា​ពិនិត្យនិងផ្តល់យុត្តិធម៌ដល់រូបលោក ដោយ​លោកថា​លោក​កំពុង​ត្រូវបាន​គេ​មូលបង្កាច់​និង​មានចេតនា​ទម្លាក់លោក​ចេញពីតំណែង​។​ ​លោកមានប្រសាសន៍ថា៖ “ហេតុអី រយៈពេលពីរឆ្នាំដែលខ្ញុំបាទបំពេញមុខងារជាឯកអគ្គរាជទូត នៅសាធារណរដ្ឋកូរ៉េ ដែលខ្ញុំបាទបានលះបង់គ្រប់យ៉ាង ដើម្បីរាជរដ្ឋាភិបាល ដើម្បីគណបក្សប្រជាជនកម្ពុជា បែរជាត្រូវទទួលរងនូវការរៀបចំសេណារីយ៉ូមូលបង្កាច់ បង្ខូចនិងមានការចាត់បញ្ជូនក្រុមមនុស្សមកធ្វើសវនកម្មពីរបីដង។ ថ្ងៃនេះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ មកមួយក្រុមទៀត(មកពីអង្គភាពពិសេស )”។

ឯក​អគ្គ​រាជទូតខ្មែរ​នៅកូរ៉េខាងត្បូងទទូច​នាយករដ្ឋមន្រ្តីជួយរកយុត្តិធម៌​សម្រាប់រូបលោក​

ឯក​អគ្គ​រាជទូត​ប្រចាំប្រទេស​កូរ៉េ​ខាងត្បូង លោក ស៊ុត ឌីណា បាន​ទទូច​ឲ្យ​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន ជួយ​រក​​យុត្តិធម៌សម្រាប់​រូបលោក ដោយ​លោកថា​លោក​កំពុង​ត្រូវបាន​គេ​មូលបង្កាច់​និង​មានចេតនា​ទម្លាក់លោក​ចេញពីតំណែង​។​ លោក ស៊ុត ឌីណា បាន​សរសេរបែបនេះនៅក្នុងComment(មតិយោបល់)​លើសារមួយ​ដែល​​​លោក​ ហ៊ុន សែន បាន​បង្ហោះ​នៅលើហ្វេសប៊ុកនៅយប់ថ្ងៃចន្ទនេះ អំពីការអន្តរាគមន៍​ឲ្យ​ដោះលែង​ពលរដ្ឋពីរនាក់នៅខេត្ត​កំពង់ស្ពឺ​។ លោក ស៊ុត ឌីណា​ បានស្នើ​សូមឲ្យ​នាយករដ្ឋមន្រ្តី​មេត្តា​ពិនិត្យនិងផ្តល់យុត្តិធម៌ដល់រូបលោក​។ លោកមានប្រសាសន៍ថា៖ “ហេតុអី រយៈពេលពីរឆ្នាំដែលខ្ញុំបាទបំពេញមុខងារជាឯកអគ្គរាជទូត នៅសាធារណរដ្ឋកូរ៉េ ដែលខ្ញុំបាទបានលះបង់គ្រប់យ៉ាង ដើម្បីរាជរដ្ឋាភិបាល ដើម្បីគណបក្សប្រជាជនកម្ពុជា បែរជាត្រូវទទួលរងនូវការរៀបចំសេណារីយ៉ូមូលបង្កាច់ បង្ខូចនិងមានការចាត់បញ្ជូនក្រុមមនុស្សមកធ្វើសវនកម្មពីរបីដង។ ថ្ងៃនេះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ មកមួយក្រុមទៀត(មកពីអង្គភាពពិសេស )”។ លោក ស៊ុត ឌីណា បានបញ្ជាក់ថា៖ “បើខ្ញុំបាទមិនមានជំហររឹងមាំទេ គឺមិនអាចយកឈ្នះលើសមរភូមិការងាររដ្ឋបាល ការទូត និង នយោបាយដ៏ក្តៅនេះបានឡើយ។ មន្រ្តីដែលបញ្ជូនមកក្រោយៗនេះ គឺគ្មានមនសិការការងារ គ្មានភាពលះបង់ឬស្អាតស្អំ ក្នុងឋានៈជាមន្រ្តីបម្រើ​ពលករ និងពលរដ្ឋខ្មែរទេ គេគិតតែប្រមូលផ្តុំក្បាលគ្នារកគ្រប់ឧបាយកលប្តឹង

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ