រថយន្តសមត្ថកិច្ចតម្រៀបគ្នានៅក្បែរអគារមួយកន្លែងក្នុងក្រុងព្រះសីហនុ ខែកញ្ញា ឆ្នាំ២០២២។

សមត្ថកិច្ចកម្ពុជាថាមិនឃើញមានការចាប់បង្ខាំងពលរដ្ឋជប៉ុនដូចការអះអាងឡើយ

ក្រសួង​មហាផ្ទៃ​កម្ពុជា ​បាន​​ឱ្យ​ដឹ​ង​​ថា ក្រោយស៊ើបអង្កេត នគរបាល​​អន្តោប្រវេសន៍រក​មិនឃើញមាន​ករណីបង្ខាំងមនុស្សទុកដូចការអះអាង​ដែល​ថាមាន​ការ​បង្ខាំង​ជនជាតិជប៉ុនចំនួន​១៩​នាក់នៅ​​សណ្ឋាគារ​​មួយ​​ក្នុង​​ខេត្ត​ព្រះសីហនុ។

ក្រុមស្ត្រីថ្ងៃសុក្រ យកញត្តិទៅដាក់នៅស្ថានទូតបារាំងប្រចាំកម្ពុជា ដើម្បី​​ស្នើ​សុំ​ឱ្យជួយ​ជំរុញ​ទៅ​រដ្ឋាភិបាលកម្ពុជាគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុង​ប៉ារីស និង​អន្តរាគម​ន៍​ឱ្យ​មានការ​​ដោះលែងស្វាមីនិងសាច់ញាតិរបស់​ពួកគេ​ដែល​កំពុង​ជាប់​ពន្ធនាគារ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។

ស្ត្រីថ្ងៃសុក្រ​ស្នើ​ស្ថានទូត៣ ជួយ​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​គ្រួសារ និង​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

ក្រុមស្ត្រីថ្ងៃសុក្រ បាននាំគ្នាយកញត្តិទៅដាក់នៅស្ថានទូតប្រទេស​លោក​សេរីប្រចាំនៅប្រទេសកម្ពុជា ចំនួន៣​ ដើម្បី​​ស្នើ​សុំ​ឱ្យជួយ​ជំរុញ​ទៅ​រដ្ឋាភិបាលកម្ពុជាគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុង​ប៉ារីស និង​អន្តរាគម​ន៍​ឱ្យ​មានការ​​ដោះលែងស្វាមីនិងសាច់ញាតិរបស់​ពួកគេ​ដែល​កំពុង​ជាប់​ពន្ធនាគារ។

លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា រដ្ឋមន្ត្រីការបរទេសជប៉ុន។

រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​គ្រោង​មក​ធ្វើ​ដំណើរ​ទស្សនកិច្ច​ជា​លើកដំបូង​នៅ​កម្ពុជា

​រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន គ្រោងមកធ្វើទស្សនកិច្ចនៅ​កម្ពុជាជាលើកដំបូង ក្នុងតំណែងជាមន្ត្រីការទូតជាន់ខ្ពស់មួយនេះ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសក្នុងក្របខណ្ឌអាស៊ាន ព្រមទាំងពិភាក្សាជាមួយកម្ពុជាពីគម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុជាដើម។  

នៅល្ងាចថ្ងៃទី២០ ខែមីនាឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក គីស៊ីដា ហ្វូមីអូ ( Kishida Fumio) នាយករដ្ឋមន្ត្រីជប៉ុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោង "ការទទួលបានថាមពលកកើតឡើងវិញប្រកបដោយបរិយាបន្ននៅតំបន់ជនបទ" បានចុះហត្ថលេខាដោយ លោក MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា និងលោកស្រី Alissar Chaker តំណាងអង្គការ UNDP ប្រចាំកម្ពុជា។

ជប៉ុន​សម្រេច​បន្ដ​គម្រាង​ផ្គត់ផ្គង់​អគ្គិសនី​មិន​ប៉ះពាល់​បរិស្ថាន​ដល់​តំបន់​ដាច់ស្រយាល​នៅ​កម្ពុជា

ជប៉ុនបន្តគាំទ្រការផ្គត់ផ្គង់អគ្គិសនីប្រកបដោយនិរន្តរភាពនៅតាមតំបន់ជនបទដាច់ស្រយាលក្នុងប្រទេសកម្ពុជា ដើម្បីផ្ដល់អគ្គិសនីដល់ប្រជាជនចំនួន១ ៣០០គ្រួសារ ដែលវាជាគម្រោងរវាង UNDP និងក្រសួងរ៉ែ និងថាមពល។

នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វូមីអុ ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី២០ និង២១ ខែមីនា ឆ្នាំ២០២២។ (ហ្វេសប៊ុកស្ថានទូតជប៉ុនប្រចាំកម្ពុជា)

ជប៉ុន​នឹង​សហការ​ជា​មួយ​កម្ពុជា​រក​ដំណោះ​ស្រាយ​វិបត្តិ​នៅ​អ៊ុយក្រែននិង​មីយ៉ាន់ម៉ា

លោកនាយ​ករដ្ឋមន្ត្រីជប៉ុនដែលកំពុងមានវត្តមាននៅកម្ពុជាបានឡើងថា ក្នុងដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជា ដោយមានគោលបំណងសំខាន់មួយចំនួន ក្នុងនោះការ​ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងកិច្ចការអន្តរជាតិ និងតំបន់ ពិសេសការរកដំណោះស្រាយបញ្ហាអ៊ុយក្រែន និងមីយ៉ាន់ម៉ា​។

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ថ្លែងក្នុងកម្មវិធីមួយនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។

នាយក​រដ្ឋមន្ត្រី​ជប៉ុន​នឹង​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា

នាយករដ្ឋមន្ត្រីជប៉ុននឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់ខ្លួនមកបំពេញទស្សនកិច្ចផ្លូវការនៅ​កម្ពុជានៅចុងសប្ដាហ៍នេះ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តី​កម្ពុជា។ ​

ជប៉ុន​នឹង​ផ្ដល់​ជំនួយ​ឥត​សំណង​ជាង​៤០លាន​ដុល្លារ​ដល់​កម្ពុជា​លើ​គម្រោង​ចំនួន២

រាជរដ្ឋាភិបាលជប៉ុនប្រកាសផ្ដល់ជំនួយជាហិរញ្ញប្បទានឥតសំណងប្រមាណ៤១លានដុល្លារសហរដ្ឋអាមេរិកដល់កម្ពុជា ដើម្បីអនុវត្តលើគម្រោងធំៗចំនួនពីរ រួមមាន ការបោសសម្អាតមីន​ និងសង្គ្រោះជនពិការដោយសារមីន​ ព្រមទាំងគម្រោង​ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តស្វាយរៀង។

ក្រុមស្ត្រីថ្ងៃសុក្រ នាំគ្នាមកដាក់ញត្តិនៅស្ថានទូតជប៉ុនប្រចាំកម្ពុជា សុំអន្តរាគមន៍លើករណីឃុំខ្លួននិងចោទប្រកាន់លើសាច់ញាតិនិងស្វាមីពួកគេ។

ស្ត្រីថ្ងៃសុក្រ​រក​អន្តរាគមន៍​ពី​ស្ថានទូត​ជប៉ុន​និង​អាមេរិក​ឱ្យ​ជួយ​ជំរុញ​ទៅ​រដ្ឋាភិបាល​ដោះលែង​ស្វាមី

ក្រុម​​ស្ត្រីថ្ងៃសុក្រប្រមាណ​១០​​នាក់​​បាន​​នាំគ្នា​​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​ស្ថាន​ទូតជប៉ុន និងស្ថាន​ទូត​អាមេរិក​​ប្រចាំ​នៅ​កម្ពុជា​​ ជួយ​​​ជំរុញ​ទៅ​រដ្ឋាភិបាល​ដោះ​​លែង​​​ស្វាមី​ពួក​គេ ដើម្បី​ឱ្យស្វាមីរបស់ពួកគេ​​អាច​មាន​សិទ្ធិសេរីភាពក្នុងការចូលរួមជីវភា​ព​នយោបាយឡើងវិញ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ