ជប៉ុន​នឹង​ផ្ដល់​ជំនួយ​ឥត​សំណង​ជាង​៤០លាន​ដុល្លារ​ដល់​កម្ពុជា​លើ​គម្រោង​ចំនួន២

គ្រាប់មីន

រាជរដ្ឋាភិបាលជប៉ុនប្រកាសផ្ដល់ជំនួយជាហិរញ្ញប្បទានឥតសំណងប្រមាណ៤១លានដុល្លារសហរដ្ឋអាមេរិកដល់កម្ពុជា ដើម្បីអនុវត្តលើគម្រោងធំៗចំនួនពីរ រួមមាន ការបោសសម្អាតមីន​ និងសង្គ្រោះជនពិការដោយសារមីន​ ព្រមទាំងគម្រោង​ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តស្វាយរៀង។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីម្សិលមិញ បានឱ្យដឹងថា ពិធីចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន នឹងធ្វើឡើងនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ក្រោមវត្តមានរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន និងឯកអគ្គរាជទូតជប៉ុនប្រចាំ​កម្ពុជា ​លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro)។

សេចក្ដីប្រកាសព័ត៌មានដដែលបានឱ្យដឹងថា ជំនួយឥតសំណងទាំងនោះ រួមមាន ថវិកាចំនួន២ ០០០លានយ៉េន ឬស្មើប្រមាណ១៧លានដុល្លារអាមេរិក​ ដើម្បីអនុវត្តគម្រោង «ការបោសសម្អាតមីនប្រកបដោយសមាហរណកម្ម និងសង្គ្រោះជនពិការដោយសារមីន ដំណាក់កាលទី២»។

ដោយឡែក ថវិកាចំនួន២ ៧៨៦លានយ៉េន ឬស្មើប្រមាណ២៤លានដុល្លារអាមេរិក​ទៀតនឹងត្រូវបានផ្ដល់មកកម្ពុជា ដើម្បីអនុវត្តគម្រោង «ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តស្វាយរៀង»។

ប្រភពដដែលបានបន្ថែមថា រដ្ឋាភិបាលជប៉ុនមានជំជឿ​ថា ការផ្ដល់ហិរញ្ញប្បទានឥតសំណងទាំងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម​ ព្រមទាំងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ និងចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ