សៀវភៅកុមារត្រូវបានថតក្នុងអំឡុងសន្និសីទសារព័ត៌មាន បន្ទាប់ពីមនុស្សប្រាំនាក់ត្រូវបានចាប់ខ្លួនដោយសង្ស័យថាបានគប់គិតគ្នាក្នុងការបោះពុម្ពផ្សាយ "សម្ភារបំបះបំបោរ" ដោយមានចេតនាញុះញង់ឱ្យមានការស្អប់ខ្ពើមជាសាធារណៈ នៅទីក្រុងហុងកុង ប្រទេសចិន ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១។

តុលាការ​ហុងកុង​រកឃើញ​ពិរុទ្ធភាព​លើ​អ្នកបោះពុម្ព​សៀវភៅ​៥នាក់​ពី​បទបំបះបំបោរ

អ្នកបោះពុម្ពសៀវភៅចំនួន៥​នាក់ត្រូវបានតុលាការទីក្រុងហុងកុង​រកឃើញថា មានពិរុទ្ធភាពពីបទ​បំ​បះបំបោរ ​ទាក់ទងនឹងការផលិតសៀវភៅសម្រាប់​កុមារ​ ​ដែល​បង្ហាញរៀបរាប់​អ្នក​គាំទ្រ​​លទ្ធិប្រជាធិបតេយ្យ​​ក្នុង​ទីក្រុង​ថាជា​ចៀម​ការ​ពារ​ភូមិ​របស់​ពួកគេ​ពីហ្វូង​សត្វ​ចចក។

ថ្ងៃទី០៥​ កុម្ភៈ​ ឆ្នាំ២០២០ លោក​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ចាប់ដៃលោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតីចិន ក្នុងជំនួបសំណេះសំណាលមួយនៅទីក្រុងប៉េកាំង​ ប្រទេសចិន។

លោក ហ៊ុន សែន មិនគាំទ្រ​ឱ្យ​ហុងកុង តៃវ៉ាន់ ទីបេ និងជឺចាំង ផ្ដាច់ខ្លួន​ចេញ​ពី​ចិន​ឡើយ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​មិនលើកទឹកចិត្តឱ្យមាន​ការផ្ដាច់ខ្លួនខេត្តមួយចំនួនរបស់ចិន ដូចជា ហុងកុង តៃវ៉ាន់ ទីបេ និងជឺចាំង ចេញពីសាធារណរដ្ឋប្រជាមានិតចិនឡើយ ពោលគឺលោកនៅតែគោរពតាមគោលនយោបាយចិនតែមួយ។

រូបថតអតិថិជនកំពុងរើសអាហារបង្កកមួយចំនួននៅក្នុងផ្សារទំនើបក្រុងហុងកុង ដែលត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មានរ៉យទ័រ។

ហុងកុង​រកឃើញ​វីរុស​កូវីដ-១៩​ផ្ទុក​ក្នុង​កញ្ចប់​សាច់បង្កក​នាំចូល​ពីក្រៅប្រទេស

អាជ្ញាធរទីក្រុងហុងកុង បានឱ្យដឹងថា ពួកគេបានរកឃើញវីរុសកូវីដ-១៩ផ្ទុកនៅក្នុងសំណាកដែលយក​ចេញ​ពី​កញ្ចប់សាច់គោបង្កកនាំចូលពីប្រទេសប្រេស៊ីល និងស្បែកជ្រូកបង្កកពីប្រទេសប៉ូឡូញ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារ​ព័ត៌មាន Reuters។

ឈើខុសច្បាប់ដែលគយហុងកុងរឹបអូសដែលត្រូវបានគេ​សង្ស័យថា​​ជាឈើគ្មានលិខិតអនុញ្ញាត ​និងមានប្រភព​នាំចេញពីកម្ពុជា។

សង្គមស៊ីវិល​ថា​ជា​កម្សោយ​រដ្ឋាភិបាល បើ​មិន​អាច​រកឃើញ​ជនល្មើស​ដែល​នាំ​ឈើ​ទៅ​ហុងកុង

​​សកម្មជនបរិស្ថាន និងសង្គមស៊ីវិល លើកឡើងថា ប្រសិនបើអាជ្ញាធរពាក់ព័ន្ធ​​មិនអាច​ស្វែងរក​​ជន​ល្មើសក្នុ​ង​សំណុំរឿង​រត់ពន្ធឈើខុសច្បាប់ទៅដែនដីហុងកុង​ឃើញ​ទេ នោះ​បង្ហាញ​ពី​កម្សោយ​របស់​​រដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តច្បាប់ ក៏ដូចជាការលើកទឹកឱ្យជនល្មើសបន្ត​សកម្មភាព​ខុសច្បាប់បែបនេះបន្តទៀត។​

បុរសម្នាក់កាន់ទូរសព្ទថតអក្សរដែលបិទលើកញ្ចក់ទ្វារហាងមួយកន្លែងក្នុងក្រុងហុងកុង។

ច្បាប់​ថ្មី​របស់​ហុងកុង​អាច​នឹង​កំណត់​គោលដៅ​ក្នុង​ការ​ចាត់​វិធានការ​លើ​អ្នក​សារ​ព័ត៌មាន

អ្នកសារព័ត៌មានមួយចំនួននៅតៃវ៉ាន់ បានលើកឡើងពីច្បាប់ថ្មីដែលកំណត់គោលដៅលើអ្នកសារព័ត៌មាននិងអ្នកនយោបាយនៅក្នុងប្រទេស។

សកម្មជន​រត់​ភៀស​ខ្លួន​ចេញ​ពី​ហុងកុង​ រៀបរាប់​ពី​ទុក្ខ​លំបាក​ពី​​ប្រទេស​ដែល​ខ្វះ​លទ្ធិ​ប្រជា​ធិបតេយ្យ

ប្រជាពលរដ្ឋជាច្រើននៅទីក្រុងហុងកុង បានសម្រេចភៀសខ្លួនទៅកាន់បណ្ដាប្រទេសអឺរ៉ុបនិងប្រទេស​ជិតខាង​ផ្សេងទៀត បន្ទាប់ពីការផ្ទេរអធិបតេយ្យភាពទៅឱ្យ​​​ចិន ស្រប​ពេល​ដែល​គោលនយោបាយ​ជាប្រព័ន្ធរបស់អាជ្ញាធរដែលកំពុងតែកាន់អំណាចបានបំបិទសំឡេងរិះគន់ និង​មានការរំលោភសិទ្ធិមនុស្ស ជាដើម។ ពលរដ្ឋហុងកុងត្រូវបង្ខំចិត្តភៀសខ្លួនចេញ ដោយសារតែភាពភ័យខ្លាចក្នុងការក្លាយទៅជាជនរងគ្រោះនៃការសងសឹកទាំងនេះ​ដោយអាជ្ញាធរសន្តិសុខ។

ពលរដ្ឋហុងកុងតវ៉ាប្រឆាំងច្បាប់បត្យាប័ន

សមត្ថកិច្ចហុងកុង ចាប់ខ្លួនពលរដ្ឋ​៦នាក់ពេល​ធ្វើបាតុកម្ម​តវ៉ាច្បាប់ធ្វើ​​បត្យា​ប័ន

អាជ្ញាធរហុងកុង កាល​ពីម្សិលមិញ​ បាន​ចាប់​ខ្លួន​បាតុករ​៦នាក់​ដែល​ធ្វើបាតុកម្ម​ប្រឆាំងនឹង​ច្បាប់ធ្វើ​បត្យាប័នអ្នកទោស​។

ចិន អង់គ្លេស

ចិន ប្រាប់​អង់គ្លេសថា​អស់សិទ្ធិ​លូកដៃរឿងទឹកដី​ហុងកុងទៀតហើយ​​

មន្រ្តី​ជាន់ខ្ពស់​ក្រសួងការបរទេសចិន បាន​ប្រាប់​ទៅ​​អង់​គ្លេស​កុំ​ឱ្យ​ជ្រៀតជ្រែក​បញ្ហា​ដែលកំពុង​កើតមាននៅ​ហុងកុង ​ព្រោះនេះ​ជាបញ្ហាចិនសុទ្ធសាធ។

បាតុករ​ប្រឆាំង​ចិន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ហុងកុង​ខណៈ​ការ​បោះ​ឆ្នោត​កាន់​តែ​ខិត​ជិត

ទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ បាន​ផ្សាយ​ថា បាតុករ​ប្រហែល ១​ពាន់​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទីក្រុង​ហុងកុង កាល​ពី​ល្ងាច​ថ្ងៃ​ម្សិល​មិញ​នេះ ដើម្បី​ជំទាស់​ទៅ​នឹង​ការ​បង្ក្រាប​លើ​សមាជិក​សភា​គាំ​ទ្រ​លទ្ធិ​ប្រជាធិបតេយ្យ និង​ប្រព័ន្ធ​បោះ​ឆ្នោត​មួយ ដែល​លម្អៀង​ទៅ​រក​ក្រុង​ប៉េកាំង នៅ​មុន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​មេដឹកនាំ​ថ្មី​របស់​ទីក្រុង​មួយ​នេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ