អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក ផា​ក់​ទ្រីក ម័រហ្វី (Patrick Murphy​) ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ធ្វើឡើង​នៅ​ឃ្លាំង​ស្តុក​ស្បៀងអាហារ​របស់​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក (WFP​) ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។

អាមេរិក​ព្រមាន​ពលរដ្ឋ​ខ្លួន​ឱ្យ​ប្រយ័ត្ន​ប្រយែង​ក្នុង​ការ​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា

សហរដ្ឋអាមេរិក បានប្រាប់ពលរដ្ឋខ្លួនឱ្យពិចារណាឱ្យបានម៉ត់ចត់ក្នុ​ងការធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជា បន្ទាប់ពីរដ្ឋាភិបាលក្រុ​​ងវ៉ាស៊ីនតោន​មើលឃើញថា បញ្ហាពុករលួយនិងសិទ្ធិម​នុស្ស​នៅកម្ពុជាដែលខ្លួនបានលើកឡើងជាហូរហែ មិនត្រូវបានធ្វើឱ្យប្រសើរឡើង។

បុរសម្នាក់រៀបចំដោតទង់​ជាតិកម្ពុជា នៅតាមផ្លូវ ទល់មុខស្ថានទូតអាមេរិក ក្នុងក្រុងភ្នំពេញ ថ្ងៃទី១៣ ខែមេសា ២០១៨។

សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​យោធា​កម្ពុជា​២​រូប​ទៀត​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ

សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងរឹតត្បិតទិដ្ឋាការចូលទឹកដីសហរដ្ឋអាមេរិក លើមន្ត្រីយោធាកំពូលៗកម្ពុជា២រូបទៀត ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ ខណៈ​មន្ត្រីរដ្ឋាភិបាលបានចាត់ទុកថាជារឿងអយុត្តិធម៌។

យន្តហោះកងទ័ពតៃវ៉ាន់សម្ញែងលើអាកាសដោយបង្ហាញទង់ជាតិតៃវ៉ាន់ កាលពីខែតុលា ឆ្នាំ២០២១។

ចិន​ជំរុញ​ឱ្យ​អាមេរិក​បញ្ឈប់​ការ​ជាប់​ពាក់ព័ន្ធ​ជាមួយ​តៃវ៉ាន់

ក្រសួងការបរទេសចិន បានឱ្យដឹងនៅថ្ងៃពុធម្សិលមិញថា ដំណើរទស្សនកិច្ចមួយទៅកាន់កោះតៃវ៉ាន់របស់គណៈប្រតិភូសភាអាមេរិក បានរំលោភលើគោលការណ៍​ចិន​តែមួយ (One China) ហើយសហរដ្ឋអាមេរិកត្រូវតែបញ្ឈប់ជាបន្ទាន់នូវរាល់ទម្រង់នៃទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់។

លោក ចូ បៃឌិន និងលោក ស៊ី ជីនពីង កាលពីពេលកន្លងទៅ។ (china-embassy.org)

លោក ស៊ី ជីនពីង៖ ចិន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ដើម្បី​ដោះស្រាយ​ភាព​ចម្រូងចម្រាស​ជាមួយ​អាមេរិក

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឱ្យដឹងថា ប្រទេសរបស់ខ្លួនបានត្រៀមរួចជាស្រេចក្នុងការដោះស្រាយការខ្វែងគំនិតគ្នា​ឱ្យបានត្រឹមត្រូវជាមួយសហរដ្ឋអាមេរិក មុនពេលជំនួប​ពិភាក្សា​តាម​រយៈ​ប្រព័ន្ធ​វីដេអូជាមួយ​ប្រធានាធិបតីអាមេរិក​ ​លោក ចូ បៃឌិន ដែលនឹងធ្វើឡើងនៅក្នុងពេលឆាប់ៗ​ខាង​មុខ​នេះ។

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដើរកាត់ក្បួនទ័ព ខណៈលោកមកដល់ពិធីមួយនៅទីលាន ធានអានម៉ិន (Tiananmen Square) ទីក្រុងប៉េកាំង ប្រទេសចិន ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។

អត្ថបទ​ទស្សនៈ​៖ សុបិន​ចង់​ក្លាយ​ជា​មហា​អំណាច​ភូមិភាគ​កណ្ដាល​របស់​ចិន​ក្រោម​អធិរាជ​ក្រហម ស៊ី ជីនពីង

ចិន ស្ថិតក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) ពេញចិត្ត​នយោបាយការបរទេសបុរេសកម្ម (proactive)​ ដើម្បីចិនខ្លាំងក្លា​ និងជាប្រទេសអ្នកមាន​ ព្រមទាំងមានសមត្ថភាពការពារខ្លួនឯងផង​ ហើយអាចក្ដោបក្រសោបជោគវាសនារបស់ខ្លួននៅចំកណ្ដាលបេះដូងនៃសុបិនរបស់ចិនផង​។​ ចិនដែលក្លាយជាប្រទេសអ្នកមាននិងមានអំណាច​ កំពុងមានបំណងជំនួសអាមេរិកជាមហាអំណាចអាស៊ី​។

សន្តិសុខឃ្លាំមើលរក្សាសុវត្ថិភាពនៅខាងក្រៅវិទ្យាស្ថានរោគសាស្ត្រ វូហាន ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ក្រុមអង្គការសុខភាពពិភពលោក (WHO) ដែលមានភារកិច្ចស៊ើបអង្កេតប្រភពដើមនៃវីរុសកូរ៉ូណា (COVID-19) នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១។

ចិន​ថា​របាយការណ៍​ពី​ប្រភព​ដើម​នៃ​ជំងឺ​កូវីដ-១៩​របស់​អាមេរិក​គ្មាន​មូលដ្ឋាន​ច្បាស់លាស់

អ្នកនាំពាក្យ​ការបរទេស​ចិន លោក Wang Wenbin បានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ថារបាយការណ៍ស៊ើបការណ៍របស់សហរដ្ឋអាមេរិកដែលលើកឡើងថា ជំងឺរាតត្បាតកូវីដ-១៩មានប្រភពដើមចេញពីមន្ទីរពិសោធន៍មួយក្នុងប្រទេសចិន គឺត្រូវបានធ្វើឡើងដោយគ្មានមូល​ដ្ឋាន​ច្បាស់​លាស់។

រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken ក្នុងសន្និសីទសារព័ត៌មានមួយកាលពីដើមខែតុលា ឆ្នាំ២០២១។

អាមេរិក ថ្កោលទោស​ការ​កាន់កាប់​អំណាច​ដោយ​ពួកយោធា​របស់​ស៊ូដង់

រដ្ឋមន្ត្រី​ក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken នៅក្នុងកិច្ចសន្ទនាតាមរយៈទូរសព្ទជាមួយរដ្ឋមន្ត្រី​ការ​បរទេស​ស៊ូដង់ ​អ្នកស្រី​ Mariam Sadiq al-Mahdi នៅថ្ងៃព្រហស្បតិ៍នេះ បាន​ថ្កោល​ទោសទាក់​ទង​ទៅនឹងការកាន់កាប់អំណាចដោយពួកយោធារបស់ប្រទេសស៊ូដង់ និងការចាប់ខ្លួនមេដឹកនាំស៊ីវិលមួយចំនួន​របស់ប្រទេសនេះ។

លោក ចូ បៃឌិន និងលោក ស៊ី ជីនពីង កាលពីពេលកន្លងទៅ។ (china-embassy.org)

លោក ចូ បៃឌិន៖ សហរដ្ឋ​អាមេរិក​នឹង​ការពារ​កោះ​តៃវ៉ាន់

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃឌិន បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា សហរដ្ឋអាមេរិក​នឹងគិតគូរ​ពីការការពារកោះតៃវ៉ាន់ និងប្ដេជ្ញាចិត្តដើម្បីការពារកោះ ដែលចិនអះអាងថាជាទឹកដីរបស់ខ្លួនមួយនេះ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារ​ព័ត៌មាន Reuters។

រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក Colin Powell ពេលធ្វើបទបង្ហាញស្តីពីប្រទេសអ៊ីរ៉ាក់ ដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០០៣។

អតីត​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក លោក Colin Powell បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩

អតីតរដ្ឋមន្រ្តីការបរទេសអាមេរិកស្បែកខ្មៅដំបូងគេ និងជាមន្ត្រីយោធាកំពូលមួយរូប លោក Colin Powell បានទទួលមរណភាពកាលពីថ្ងៃចន្ទម្សិលមិញ ក្នុង​វ័យ៨៤​ឆ្នាំ ដោយសារ​អាការ​ធ្ងន់ធ្ងរ​នៃ​ជំងឺ​​កូវីដ-១៩។

អាមេរិក​ចោទ​កម្ពុជា ថានៅ​មិន​ទាន់​មាន​តម្លាភាព​ពេញ​លេញ​ជុំវិញ​ការ​សាងសង់​កំពង់ផែ​សមុទ្រ​រាម

សហរដ្ឋអាមេរិក​ បានចោទប្រកាន់រដ្ឋាភិបាលកម្ពុជាថានៅមិនទាន់មានតម្លាភាពពេញលេញនៅឡើយទេ ទាក់ទងទៅនឹងគោលបំណង ប្រភេទ និងវិសាលភាពនៃគម្រោងសាងសង់កំពង់ផែសមុទ្ររាម ខណៈមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា​បានច្រានចោល។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ