ពលរដ្ឋខ្មែរអាមេរិកកាំងគ្រោងធ្វើបាតុកម្មប្រឆាំងនឹងលោក ហ៊ុន ម៉ាណែត នៅទីក្រុងឡុងប៊ិច
ប្រជាពលរដ្ឋខ្មែរអាមេរិកកាំងប្រកាសប្រឆាំងនឹងការអញ្ជើញកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅសហអាមេរិកនៅខែមេសាខាងមុខនេះ ដោយពួកគេព្រមានធ្វើបាតុកម្ម ប្រសិនបើមានវត្តមានរបស់លោក ហ៊ុន ម៉ាណែត។ លោក ហ៊ុន ម៉ាណែត ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនក្រៅប្រទេស នឹងអញ្ជើញទៅសហរដ្ឋអាមេរិក ដើម្បីចូលរួមពិធីក្បួនដង្ហែបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា នៅខែមេសាខាងមុននេះ។ ការដង្ហែក្បួនចូលឆ្នាំខ្មែរ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១០ ខែមេសា មានគោលបំណងដើម្បីលើកស្ទួយវប្បធម៌និងប្រពៃណីខ្មែរ ។