ក្រុមយុវជន និងព្រះសង្ឃ អង្គុយនិងគង់ដើម្បីរំលឹកដល់ការស្លាប់លោក កែម ឡី នៅមុខស្ដាម៉ាតស្ថានីយប្រេងឥន្ធនៈកាល់តិចស្ដុបបូកគោ ព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០។

យុវជន​​​ម្នាក់​​​ពាក់​​អាវ​​​រូប​​លោក​​ កែម​​ ឡី​​ ត្រូវ​​បាន​​ឃាត់​​ខ្លួន​ ខណៈ​​ក្រុម​​ព្រះ​​សង្ឃ​ និង​​យុវជន​​ប៉ុន​​ប៉ង​​រៀប​ចំ​​រំឭក​​ខួប​​៤​​ឆ្នាំ​

អាជ្ញាធរខណ្ឌចំការមន បានឃាត់ខ្លួនបុរសម្នាក់ដែលពាក់អាវមានរូប និងសាររបស់លោកបណ្ឌិត កែម ឡី នៅពេលខ្លួនជិះកង់ចូលបរិវេណស្ថានីយប្រេងឥន្ធនៈកាល់តិច នៅ​ម្ដុំ​ស្តុបបូកគោ នៅ​ព្រឹក​ថ្ងៃទី៨ ខែកក្កដា​នេះ ប៉ុន្តែ ត្រូវបានអាជ្ញាធរអនុញ្ញាតឱ្យបុរសរូបនេះត្រឡប់ទៅផ្ទះវិញក្រោយអប់រំណែនាំរួច។

កែម ឡី

​សមត្ថកិច្ច​រារាំង​ក្រុម​ព្រះ​សង្ឃ និង​យុវជន​ដែល​ធ្វើ​ដំណើរ​ទៅ​ខេត្ត​តាកែវ​ដើម្បី​រំឭក​ខួប​៤​ឆ្នាំ​នៃ​ការ​ស្លាប់​លោក កែម ឡី

ក្រុម​ព្រះ​សង្ឃ និង​ក្រុម​យុវជន​បរិស្ថាន ដែល​ព្យាយាម​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​តាកែវ​ ដើម្បី​រំឭក​ខួប ៤​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​អ្នក​វិភាគ​នយោបាយ​ដ៏​ល្បី​ល្បាញ លោក​បណ្ឌិត​ កែម ឡី ត្រូវ​បាន​សមត្ថកិច្ច​រារាំង​នៅ​ថ្ងៃ​ត្រង់​នេះ។

យុវជន​​ម្នាក់​​ពាក់​អាវ​​រូប​លោក​ កែម​ ឡី​ ត្រូវ​​បាន​​សមត្ថ​កិច្ច​​ឃាត់​ខ្លួន​​ពេល​​ក្រុម​​យុវជន​​ព្យា​យាម​​រំឭក​​ខួប​៤​ឆ្នាំ​​

សមត្ថកិច្ច​ខណ្ឌចំការមន បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ឈ្មោះ ខាន់ ចាន់​ថន វ័យ​ប្រមាណ ៣០ឆ្នាំ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌចំការមនហៅ​ទៅ​សួរនាំ ខណៈ​បុរស​រូប​នោះ​បាន​ជិះកង់ដោយ​ពាក់អាវ​មាន​រូបលោក​បណ្ឌិត កែម ឡី ចូល​ទៅ​បរិវេណ​ស្ថានីយ​ប្រេងឥន្ធនៈ​កាល់​តិច​ស្តុ​បបូ​កគោ​នៅ​ព្រឹក​ថ្ងៃទី៨ ខែកក្កដា​នេះ ដែល​ជា​កន្លែង​ឃាតករ​បាញ់សម្លាប់​អ្នកស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម​រូប​នេះ​កាលពី៤ឆ្នាំមុន។

កែម ឡី

ចលនា​​និស្សិត​​ជំរុញ​​តុលាការ​​ផ្តល់​​យុត្តិធម៌​​អ្នក​​ដែល​គេ​​ធ្វើ​ឃាត​២០​នាក់​​រួម​​ទាំង​​លោក​ កែម ឡី​

ចលនា​និស្សិត​ដែល​មាន​មូលដ្ឋាន​នៅ​ក្រៅប្រទេស ជំរុញ​តុលាការ​កម្ពុជា​ឱ្យបើក​ការស៊ើបអង្កេត​ឡើងវិញ​លើ​សំណុំរឿង​ឃាតកម្ម ២០ករណី ក្នុង​នោះ​មាន​ទាំង​ឃាតកម្ម​លើ​អ្នកវិភាគ​នយោបាយ​លោក កែម ឡី និង​តារា​សម្តែង​ អ្នកស្រី ពិសិដ្ឋ ពី​លី​កា ផង​ដែរ ដោយ​ថា ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​គ្រួសារ​រងគ្រោះ និង​ស្តារ​មុខមាត់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា។

វិភាគ៖ ភាព​ជា​​គំរូ​​របស់​​លោក​ កែម​ ឡី​ ក្នុង​នាម​​ជា​​បញ្ញ​វន្ត​​

បញ្ញវន្ត​ជើងចាស់​មួយ​រូប​ដែល​មានបទពិសោធន៍​ច្រើន​ឆ្នាំ​ក្នុង​កិច្ចការ​សង្គម លោក ឡៅ ម៉ុង​ហៃ បាន​ហៅ​លោក កែម ឡី​ ថាជា​«អធិរាជ​នៃ​ការពិត» ដែល​បាន​វិភាគ​វែកញែក​រាល់​បញ្ហា​សង្គម ដែល​អ្នក​ផ្សេង​មិនដឹង ឬដឹង​ហើយ​មិន​ហ៊ាន​និយាយ ប្រាប់​ទៅ​មហាជន​ដោយ​គ្មាន​ការ​ស្ទាក់ស្ទើរ​ឡើយ។

សមាគមមូលនិធិ កែម ឡី អំពាវនាវរកយុត្តិធម៌

សមាគមមូលនិធិកែម ឡីអំពាវឱ្យអាជ្ញាធររកយុត្តិធម៌ជូនលោក​ កែម ឡី និងផ្តល់ឱកាសឱ្យសាធារណជន ប្រារព្ធពិធីរំឭកខួបនៃការសម្លាប់អ្នកវិភាគបញ្ហាសង្គមរូបនេះ នៅស្តាម៉ាតស្តុបបូកគោ នៅថ្ងៃទី១០ខែកក្កដា សប្តាហ៍ក្រោយនេះ។

យុវជន គង់ រ៉ៃយ៉ា

សកម្មជន គង់ រ៉ៃយ៉ា មិន​រំពឹង​ទទួល​បាន​យុត្តិធម៌​ក្នុង​សំណុំ​រឿង​បោះ​ពុម្ព​អាវ​យឺត​ភ្ជាប់​រូបថត​លោក កែម ឡី

យុវជន​ គង់ រ៉ៃយ៉ា ដែល​ប្រឈម​មុខ​នឹង​ជាប់​ពន្ធនាគារ​ដល់​ទៅ ៤​ឆ្នាំ​ក្រោម​ការ​ចោទ​ប្រកាន់​ពាក់​ព័ន្ធ​នឹង​ការ​បោះ​ពុម្ព​អាវ​យឺត​មាន​រូបថត​អ្នកវិភាគ​ លោក កែម ឡី និង​សម្ដី​របស់​លោក​នោះ​ និយាយ​ថា រូប​គេ​មិន​រំពឹង​ទទួល​បាន​យុត្តិធម៌​នោះ​ឡើយ នៅ​ពេល​សាល​ក្រម​នឹង​ត្រូវ​ប្រកាស​នៅ​ខែ​ក្រោយ​នេះ។

លោក គង់ រ៉ៃយ៉ា ២៩ វិច្ឆិកា ២០១៩

តុលាការសម្រេចដោះលែងលោក គង់ រ៉ៃយ៉ា ឱ្យនៅក្រៅឃុំ​បណ្ដោះ​អាសន្ន​

សាលាដំបូងរាជធានីភ្នំពេញសម្រេចអនុញ្ញាតឱ្យលោក គង់ រ៉ៃយ៉ា នៅក្រៅឃុំបណ្ដោះអាសន្ន បន្ទាប់ជាប់ពន្ធនាគារជាង៤ខែកន្លងមក ក្រោយពីលោកប្រកាសលក់អាវយឺតមាន​រូបលោក កែម ឡី ដោយភ្ជាប់ជាមួយទ្រឹស្តីថា«បើអ្នកមិនធ្វើអ្វីសោះ ក៏គង់នឹងរងគ្រោះដែរ»។

លោក ​សួង​ នាគព័ន្ធ​ (ឆ្វេង) និងលោក គង់ រ៉ៃយ៉ា (ស្ដាំ)។

​កម្ពុជា​​ច្រាន​ចោល​​កង្វល់​​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​ UN ជុំ​វិញ​ការ​បង្ក្រាប​លើ​ពិធី​រំឭក​ខួប​ឃាតកម្ម​អ្នក​វិភាគ

ក្រុម​សិទ្ធិ​មនុស្ស​រដ្ឋាភិបាល​កម្ពុជា បាន​ច្រាន​ចោល​នូវ​ក្ដី​កង្វល់​របស់​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ (UN) ដែល​បាន​ទាមទារ​ឲ្យ​ដោះ​លែង​សកម្មជន​ដែល​ត្រូវ​បាន​ចាប់​ខ្លួននៅ​ពេល​ពួកគេ​ចូលរួម​រំឭក​ខួប​៣​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​អ្នក​វិភាគ​ល្បី​ឈ្មោះ លោក​បណ្ឌិត កែម ឡី។

តំណាង​រាស្ត្រ​​អូស្ត្រាលី​ប្ដេជ្ញា​ជំរុញ​ឲ្យ​​ស៊ើប​អង្កេត​ឯករាជ្យ​លើ​ឃាតកម្ម​លោក កែម ឡី

សមាជិក​សភា​ម្នាក់​របស់​អូស្ត្រាលី បាន​​ប្ដេជ្ញា​ជំរុញ​​ឲ្យ​មាន​ការ​ស៊ើប​អង្កេតដោយ​ឯករាជ្យ និង​ពេញ​លេញ​​​​ទៅ​លើ​ឃាតកម្ម​លើ​អ្នក​វិភាគ​ល្បី​ឈ្មោះ លោក​បណ្ឌិត​ កែម ឡី កាល​ពី ៣​ឆ្នាំ​មុន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ