ជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី រកអន្តរាគមន៍ពីអាជ្ញាធរថ្នាក់ជាតិជួយដោះស្រាយវិវាទដីធ្លី
ជនជាតិដើមភាគតិចពូនង ៨គ្រួសារ នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី រកកិច្ចអន្តរាគមន៍ពីអាជ្ញាធរថ្នាក់ជាតិឱ្យជួយដោះស្រាយវិវាទដីធ្លី ដោយពួកគេចោទអភិបាលស្រុកអូររាំង និងបក្ខពួក ថាគប់គិតគ្នាលួចធ្វើបណ្ណកម្មសិទ្ធិលើដីពួកគេ ហើយលក់ឱ្យអ្នកផ្សេង។