សកម្មជនសិទ្ធិមនុស្សស្នើក្រសួង២ចាត់វិធានការលើអ្នកប្រើហិង្សានិងបៀតបៀនលើកូដករណាហ្គា
សកម្មជនសិទ្ធិមនុស្ស បានស្នើទៅក្រសួងមហាផ្ទៃ និងក្រសួងកិច្ចការនារី ចាត់វិធានការលើអាជ្ញាធរដែលពួកគេអះអាងថា បានប្រើហិង្សា និងបៀតបៀនកេរ្តិ៍ខ្មាសលើកូដករណាហ្គាវើលដ៍ ខណៈកូដករទាំងនោះតវ៉ាទាមទាររកដំណោះស្រាយវិវាទការងារនាពេលកន្លងមក។