អង្គការវិទ្យាសាស្ដ្ររបស់សហរដ្ឋអាមេរិក (NASA) ចាប់ផ្ដើមយកដើមដំឡូងជ្វានិងមើមរបស់វាមួយចំនួនដែលជាដំឡូងជ្វានៃប្រទេសប៉េរ៉ូយកទៅដាំនៅលើភពព្រះអង្គារគឺបន្ទាប់ពីពួកគេសាកល្បងលើកមុនឃើញថាភពនោះអាចធ្វើឲ្យដំណាំប្រភេទនេះរស់បាន។
តាមបណ្ដាញផ្សាយព័ត៌មាន BBC អង្គការវិទ្យាសាស្ដ្រណាហ្សាសហរដ្ឋអាមេរិកបានប្រមូលធញ្ញជាតិបន្លែផ្លៃឈើចំនួន៤៥០០មុខពីមជ្ឈមណ្ឌលដំឡូងជ្វានៃប្រទេសប៉េរ៉ូដើម្បីយកទៅដាំនៅលើភពព្រះអង្គារនោះ។
បើតាមអង្គការណាហ្សាចំនួនធញ្ញជាតិទាំងនោះគឺ៦០ប្រភេទអាចដាំដុះនៅលើភពព្រះអង្គារនេះ។
អង្គការណាហ្សាពន្យល់ថាស្ថានដីនៅលើភពព្រះអង្គារមានលក្ខខណ្ឌអំណោយផលសម្រាប់ការដាំដំណាំបន្លែមួយចំនួនព្រោះស្ថានដី របស់ភពនោះមានព័ណក្រហមមានសារធាតុអំបិលនិងសើម៕
ប្រភព:BBC