ប្រធានាធិបតីកាន់អំណាចយូរជាងគេនៅលើពិភពលោក Robert Mugaben នៃប្រទេសហ្សិបបាបវេកាលពីថ្ងៃម្សិលមិញបានធ្វើពិធីប្រារព្វខួបកំណើតអាយុ៩២ឆ្នាំរបស់លោកដោយសន្យាបន្តកាន់អំណាចរហូតដល់ស្លាប់។
បណ្ដាញផ្សាយព័ត៌មាន BBC និងទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថាពិធីនេះរៀបចំឡើងដោយគណបក្សរបស់លោកដោយចំណាយប្រាក់៨០ម៉ឺនដុល្លារអាមេរិក។ ប៉ុន្ដែនៅពេលជាមួយគ្នានេះប្រជាជនរបស់ប្រទេសនេះភាគច្រើននៅតែប្រឈមមុខនិងការខ្វះស្បៀងដើម្បីជីវភាពគ្រួសាររបស់ពួកគេ។
លោកប្រធានាធិបតី Robert Mugabe បានដឹកនាំប្រទេសតាំងពីឆ្នាំ១៩៨០នៅពេលដែលប្រទេសរបស់លោកបានចាកចេញពីអណានិគមចក្រភពអង់គ្លេស។
ប្រភព BBC បានបញ្ជាក់ថាលោក Mugabe បានធ្វើជាអធិបតីនៃពិធីខួបកំណើតរបស់លោកហើយនៅក្នុងនោះមានមនុស្សរាប់ពាន់នាក់មកចូលរួម ប៉ុន្ដែនៅពេលជាមួយគ្នានេះលោកបានវាយប្រហារទៅលើមេដឹកនាំលោកខាងលិចហើយបានប្រកាសថាលោកមិនទទួលយកជំនួយទាំងឡាយណាដែលដាក់លក្ខខណ្ឌបង្ខិតបង្ខំមកលើរូបលោកនោះទេ។
តែលោកសន្យាថានឹងបន្ដកាន់អំណាចរហូតដល់លោកចូលមរណភាព។ មេដឹកនាំគណបក្សប្រឆាំងនៅប្រទេស Zimbabwe បានហៅពិធីរំលឹកខួបកំណើតរបស់មេដឹកនាំរូបនេះថាធ្វើឡើងមិនឆ្លើយតបនិងសេចក្ដីប្រាថ្នារបស់ប្រជាជននោះទេ។
លោកមើលឃើញថាប្រជាជន Zimbabwe ភាគច្រើននៅតែជាជនក្រីក្រជាងគេបើប្រៀបធៀបនិងប្រទេសដទៃ។
បើទោះជាយ៉ាងនេះក្ដីលោកប្រធានាធិបតី Zimbabwe មុននឹងបានកាន់អំណាចលោកបានចាប់និងឃុំខ្លួននៅពន្ធនាគារ១១ឆ្នាំដោយសារតែលោកប្រឆាំងនិងអាណានិគមរបស់អង់គ្លេស៕
ប្រភព: BBC និង AFP