ប្រជាពលរដ្ឋ៧គ្រួសារមកពីឃុំឆ្នុក ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំងមកស៊ីឈ្នួលដកដំឡូងមីឲ្យក្រុមហ៊ុនភាពិម៉ិចការដ្ឋានទី១៤ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់រយៈពេលបីខែមិនទាន់ទទួលប្រាក់ឈ្នួល ហើយប្រជាពលរដ្ឋបានស្នើសុំការអន្តរាគមន៍ពីអាជ្ញាធរដែលពាក់ព័ន្ធក៍ដូចជាអភិបាលខេត្តពោធិ៍សាត់ មេត្តាជួយពួកគាត់ផង។
តាមការរៀបរាប់របស់ស្ត្រីម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ថា ពួកគាត់មានគ្នា២០នាក់មកពីខេត្តកំពង់ឆ្នាំងមកស៊ីឈ្នួលដកដំឡូងមីឲ្យក្រុមហ៊ុនខាងលើតាំងពីខែមករា ២០១៦មកម្លេះដល់ពេលនេះក្រុមហ៊ុនមិនទាន់បានបើកប្រាក់ឈ្នួលឱ្យពួកគាត់ម្តងណាឡើយ។
ស្ត្រីដដែលបានបន្តថាបីថ្ងៃមុនខាងក្រុមហ៊ុនបានមកបើកប្រាក់ឈ្នួលដែរ តែពួកគាត់មិនបានទទួលនឹងគេ។ពួកគាត់បានសួរទៅខាងក្រុមហ៊ុនដែរតែក្រុមហ៊ុនបានប្រាប់ថាចាំលើកក្រោយដោយមិនកំណត់ថ្ងៃ។
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិសាត់បានអន្តរាគមន៍ឲ្យក្រុមហ៊ុនភាពិម៉ិចបើកប្រាក់ខែឱ្យពលករ តែពួកគេមិនទាន់បានទទួលប្រាក់ឈ្នួលដដែល។
ពលករទាំងនោះបានត្អូញត្អែថា ពួកគាត់គ្មានលុយទឹញអីហូបទេណាមួយជិតដល់ចូលឆ្នាំហើយបារម្មណ៍គ្មានលុយទៅផ្ទះវិញ ។