រដ្ឋាភិបាលឥណ្ឌានិងចុះហត្ថលេខានៅពេលឆាប់ៗខាងមុខនេះជាមួយប្រទេសមីយ៉ាន់ម៉ានិងប្រទេសថៃក្នុងការតភ្ជាប់ផ្លូវថ្នល់ដើម្បីងាយស្រួលក្នុងការដឹកជញ្ជូនទំនិញនៅក្នុងតំបន់។
រដ្ឋមន្ត្រីគ្រូប់គ្រងផ្លូវនិងដឹកជញ្ជូនរបស់ឥណ្ឌា លោក Nitin Gadkari ថាការចុះហត្ថលេខាជាមួយប្រទេសមីយ៉ាន់ម៉ានិងថៃក្នុងការតភ្ជាប់ផ្លូវថ្នល់នឹងអាចធ្វើឡើងក្នុងរយៈពេលប្រមាណ១៥ថ្ងៃខាងមុខនេះ។ នេះបើតាមសារព័ត៌មាន Myanmar News។
កាលពីខែមិថុនាឆ្នាំ២០១៥ ឥណ្ឌាបានចុះហត្ថលេខាជាមួយ បង់ក្លាដេស ប៊ូតង់ និងនេប៉ាល់ ក្នុងការតភ្ជាប់ផ្លូវថ្នល់ដើម្បីដឹកទំនិញ។ រដ្ឋមន្ត្រីគ្រប់គ្រងផ្លូវនិងដឹកជញ្ជូនរបស់ឥណ្ឌាបញ្ជាក់ថានៅជំហានក្រោយបន្ទាប់នឹងមានគម្រោងភ្ជាប់ផ្លូវជាមួយប្រទេសផ្សេងៗទៀតក្នុងតំបន់៕