សិស្សសាលានៅអូស្ត្រាលីពីរនាក់ប្រឈមជាប់ពន្ធ​នាគារ​២៥ឆ្នាំ​ករណី​ផ្តល់លុយឲ្យក្រុម​IS

(រូបភាពពី BBC)

សមត្ថកិច្ចអូស្ត្រាលីឲ្យដឹងថាសិស្សសាលា២នាក់នៅទីក្រុងស៊ីដនីប្រឈមនឹងការជាប់ពន្ធនាគារយ៉ាងតិច២៥ឆ្នាំ ដោយសារតែការផ្តល់លុយឲ្យពួកក្រុមរដ្ឋឥស្លាម​ធ្វើសកម្មភាពភេរវកម្ម។​​

នៅក្នុងច្បាប់អូស្ត្រាលីកំណត់ថាជនដែលផ្តល់លុយឲ្យក្រុម​ណាមួយសម្រាប់ធ្វើអំពើភេរវកម្មនឹងប្រឈមការជាប់ពន្ធនាគារយ៉ាងតិច២៥ឆ្នាំ។​ បើតាមសារព័ត៌មាន BBC ឲ្យដឹងថាសិស្សទាំងពីររូបនោះគឺសិស្សស្រីអាយុ១៦ឆ្នាំ និងសិស្សប្រុសអាយុ២០ឆ្នាំ។​

សិស្សអាយុ២០ឆ្នាំត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីខែកញ្ញាឆ្នាំ២០១៤នៅក្នុងយុទ្ធនាការបង្រ្កាបទ្រង់ទ្រាយធំមួយលើក្រុមភេរវកម្ម។​

ស្នងការរងរដ្ឋញូសាវវ៉ល លោកស្រី Catherine Burn ថ្លែងថាលោកស្រីមានបញ្ហាកង្វល់លើស្ថានភាពអាយុក្មេងស្រីក្នុងដំណើរការនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ