ក្រុមអ្នកស្រាវជ្រាវពីវិបត្តិអន្តរជាតិលើកឡើងនៅថ្ងៃអង្គារនេះថាប្រទេសនេប៉ាល់នឹងមានចលាចលជាថ្មីទៀត បើសិនជាបរាជ័យនូវការបំពេញតាមការទាមទាររបស់ជនជាតិដើមភាគច្រើនឲ្យដូរខ្លឹមសារនៃរដ្ឋធម្មនុញ្ញ។
ចលាចលការតវ៉ាចម្រូងចម្រាសលើខ្លឹមសាររដ្ឋធម្មនុញ្ញលើកដំបូងរបស់នេប៉ាល់តាំងពីខែកញ្ញាមកនៅតារ៉ៃឬ នៅម៉េដេសតំបន់ភាគខាងត្បូងនេប៉ាល់ជាប់ព្រំប្រទល់ជាមួយឥណ្ឌាតាំងពីខែកញ្ញាឆ្នាំមុនមកបានបណ្តាលឲ្យមនុស្សជាង៥០នាក់បានស្លាប់។
ចំណុចចុងក្រោយនៃរដ្ឋធម្មនុញ្ញបានកំណត់លក្ខខណ្ឌក្នុងការកសាងសន្តិភាពរវាងរដ្ឋាភិបាលនិងក្រុមប៉ះបោរម៉ៅដែលកំណត់ថាជាទសវត្សបញ្ចប់ការប៉ះបោរ។ ប៉ុន្តែក្រុមជនជាតិដើម Madhesis ចង់ឲ្យរដ្ឋធម្មនុញ្ញកំណត់តំបន់របស់ពួកគេនៅតារ៉ៃជារដ្ឋស្វ័យភាពនៅក្នុងនេប៉ាល់និងមិនរាប់បញ្ជូលក្នុងសហព័ន្ធនៃខេត្តចំនួន៦ទៀតទេ។
ក្រុមអ្នកសិក្សាពីវិបត្តិអន្តរជាតិថ្លែងក្នុងរបាយការណ៍របស់ខ្លួនថាការមិនពេញចិត្តនឹងសង្គមគឺជាមូលហេតុពិបាកក្នុងការចរចាជាមួយភាគីផ្សេងៗពិសេសក្រុម Madhesis។ នេះបើតាមសារព័ត៌មាន Channel News Asia។
ក្រុមជនជាតិដើមបានទុកពេលឲ្យរដ្ឋាភិបាលរហូតដល់ថ្ងៃទី១២ខែមេសាដើម្បីលើកឡើងនូវការស្នើរបស់ពួកគេ ហើយក្រុមនេះព្រមានធ្វើសកម្មភាពជាថ្មីទៀតបន្ទាប់ពីពួកគេបិទផ្លូវនៅព្រំដែន៥ខែមកនេះ៕