ចិនបានបង្ហាញទំនុកចិត្តថាអាចដោះស្រាយបញ្ហាជម្លោះខ្លះៗនៅពេលកន្លងមកជាមួយរដ្ឋាភិបាលថ្មីរបស់មីយ៉ាន់ម៉ាពាក់ព័ន្ធនិងការធ្វើពាណិជ្ជកម្មដោយការជជែកគ្នាក្នុងស្មារតីមិត្តភាព។
ការបង្ហាញទំនុកចិត្តនេះធ្វើឡើងនៅពេលលោក វ៉ាងយី រដ្ឋមន្ត្រីការបរទេសរបស់ចិនជួបជាមួយលោកស្រី អ៊ុង សានស៊ូជី រដ្ឋមន្ត្រីការបរទេសមីយ៉ាន់នៅរដ្ឋធានីដៃពិដោនៃប្រទេសមីយ៉ាន់ម៉ាកាលពីម្សិលមិញ។ នេះបើតាមសារព័ត៌មាន Channel News Asia។
នៅក្នុងជំនួបនោះលោក វ៉ាងយី ក៏បានជំរុញឲ្យមីយ៉ាន់ម៉ាបន្តសហការក្នុងការឡើងវិញក្នុងការសាងសង់ទំនប់វារី ដែលមានតម្លៃទឹកប្រាក់៣,៦ពាន់លានដុល្លារអាមេរិក។
កាលពីឆ្នាំ២០១១អតីតប្រធានាធិបតីមីយ៉ាន់ម៉ាលោក ថេន សេន មានការខឹងសម្បារជាមួយរដ្ឋអំណាចទីក្រុងប៉េកាំង ហើយបានព្យួរគម្រោងវិនិយោគទំនប់វារីអគ្គិសនី Myitsone ដែលបានកសាងហើយប្រមាណ៩០ភាគរយទៅហើយ៕