រថភ្លើងភ្លាត់​ធ្លាក់ផ្លូវនៅ​កូរ៉េខាង​ត្បូង​ស្លាប់វិស្វករម្នាក់

(រូបភាពពី Reuters)

មន្ត្រីគ្រប់គ្រងផ្លូវដែករបស់កូរ៉េខាងត្បូងថ្លែងថា រថភ្លើងមួយបានរត់ខុសផ្លូវនៅក្នុងទីក្រុង Yeosu នៅថ្ងៃសុក្រនេះ បណ្តាលឲ្យវិស្វករម្នាក់ស្លាប់និងអ្នកដំណើរចំនួន៨នាក់ផ្សេងទៀតរងរបួស។

នៅក្នុងសេចក្តីថ្លែងការណ៍របស់អាជ្ញាធរគ្រប់គ្រងផ្លូវដែកបានបញ្ជាក់ថា ក្បាលរថភ្លើងបានរត់ខុសផ្លូវនៅជិតស្ថានីយ៍ Yulchon ដែលមានចម្ងាយ៣៥០គីឡូម៉ែត្រនៅភាគខាងត្បូងនៃទីក្រុងសេអ៊ូល។

សារព័ត៌មានយ៉ុងហាប់បានសរសេរថា រថភ្លើងនោះទំនងជាបើកលឿនទៅដល់ផ្លូវដែលមានផ្នែកកោង។ មន្ត្រីក្រសួងដឹកជញ្ជូនបានបញ្ជាក់ថា ឧបទ្ទវហេតុនេះកើតឡើងនៅម៉ោង៣:៤០ព្រឹក  ហើយពេលនេះសមត្ថកិច្ចកំពុងបើកការស៊ើបអង្កេត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ