អ្នក​ស្លាប់​ដោយសារ​ភ្នំ​ភ្លើង​នៅ​ឥណ្ឌូណេស៊ី​កើន​ដល់​៦​នាក់

ភ្នំភ្លើង Sinabung នៅលើកោះសូម៉ាត្រាបានបញ្ចេញកំអ៊ែលថ្មីៗកាលពីរសៀលថ្ងៃសៅរ៍កន្លងមកនេះ (រូបភាពពី AFP)

ចំនួនអ្នកស្លាប់ដោយសារបំផ្ទុះភ្នំភ្លើងនៅភាគខាងលិចនៃប្រទេសឥណ្ឌូណេស៊ីបានកើនឡើងដល់៦នាក់ហើយ ខណៈដែលមានក្ដីបារម្ភថា អាចមានមនុស្សកាន់តែច្រើននាក់ទៀតជាប់នៅក្នុងផេះភ្នំភ្លើងដ៏ក្ដៅនោះ។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ដែលបានដកស្រង់សម្ដីមន្ត្រីនៃប្រទេសឥណ្ឌូណេស៊ី។

លោក Sutopo Purwo Nugroho អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយបាននិយាយថាមនុស្ស៣នាក់ ក៏កំពុងស្ថិតក្នុងសភាធ្ងន់ធ្ងរផងដែរ បន្ទាប់ពីភ្នំភ្លើង Sinabung នៅលើកោះសូម៉ាត្រាបានបញ្ចេញកំអ៊ែលថ្មីៗកាលពីរសៀលថ្ងៃសៅរ៍កន្លងមកនេះ។

មន្ត្រីរូបនេះបានឲ្យដឹងថាមនុស្ស៩នាក់បានរងគ្រោះដោយសារផេះក្ដៅ ខណៈមនុស្ស៦នាក់បានស្លាប់ ហើយមនុស្ស៣នាក់ទៀតស្ថិតក្នុងសភាពធ្ងន់ធ្ងរដោយសាររលាកភ្លើង។

ជនរងគ្រោះទាំងនោះសុទ្ធតែជាប្រជាពលរដ្ឋធ្វើស្រែចម្ការនៅតំបន់ «ក្រហម» ពោលគឺជាតំបន់ស្ថិតនៅចម្ងាយ ៤គីឡូម៉ែត្រពីភ្នំភ្លើង Sinabung។ តំបន់ក្រហមនោះគឺជាតំបន់ដែលរដ្ឋាភិបាលឥណ្ឌូណេស៊ីប្រកាសឲ្យពលរដ្ឋចាកចេញក្រោមហេតុផលសុវត្ថិភាព។

លោក Sutopo បាននិយាយថារលកហ្គាសនិងថ្មក្រៅដែលបានធ្លាក់ចុះមកយ៉ាងលឿននោះអាចមានកម្ដៅដល់ទៅ៧០០សង្សារ។

ក្រុមអ្នកស្វែងរកនិងជួយសង្គ្រោះកំពុងត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្នតនៅតាមលំនៅដ្ឋាននិងស្រែចម្ការនៅភូមិ Gamber ជាទីដែលអ្នកភូមិត្រូវបានគេបញ្ជាឲ្យចាកចេញកាលពីចុងឆ្នាំ២០០៤ ដោយសារតែហានិភ័យកើតចេញពីលំហូរកំអ៊ែលភ្នំភ្លើងនិងដុំថ្ម។

Sinabung គឺជាភ្នំភ្លើងមួយក្នុងចំណោមភ្នំភ្លើង១២៩ដែលកំពុងសកម្មភាពនៅឥណ្ឌូណេស៊ីតម្រៀបតគ្នាដល់មហាសមុទ្រប៉ាស៊ីហ្វិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ