រដ្ឋាភិបាលថៃសម្រេចបិទផ្អាកកន្លែងទេសចរណ៍នៅលើកោះដែលពេញនិយមចំនួន៣ចាប់ពីចុងខែឧសភានេះ ក្រោមហេតុផលដើម្បីការពារបរិស្ថានពិសេសការពារផ្កាថ្មដែលបច្ចុប្បន្នកំពុងរងការបំផ្លាញ។
តាមការចុះផ្សាយរបស់ Mail Online បានឲ្យដឹងថាអាជ្ញាធរចាប់ផ្តើមផ្អាកដំណើរការទេសចរណ៍នៅលើកោះចំនួន៣រួមមាន កោះខៃណុក កោះខៃនី និងកោះខៃណៃ។ ការបិទនេះចាប់ពីថ្ងៃទី២៤ខែឧសភាឆ្នាំ២០១៦ ចំណែកភោជនីយដ្ឋាននិងហាងលក់ឥវ៉ាន់ផ្សេងៗនៅលើនោះត្រូវរុះរើចេញ។
តាមសេចក្តីប្រកាសរបស់នាយកដ្ឋានរ៉ែនិងធនធានសមុទ្ររបស់ថៃបានបញ្ជាក់ថា រាល់សកម្មភាពភ្ញៀវទេសចរទាំងអស់ត្រូវបានហាមមិនឲ្យចូលទៅកោះតូចៗចំនួន៣នៃឆ្នេរខាងកើតរបស់កោះភូកេត។
ទោះយ៉ាងណាអាជ្ញាធរមិនបានបញ្ជាក់ថាការហាមនៅតំបន់ទេសចរណ៍នេះធ្វើឡើងបណ្តោះអាសន្នឬរហូតនោះទេ៕