ប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃសុក្រសប្ដាហ៍មុនបានចាប់នាវាចិនមួយគ្រឿងដែលសង្ស័យថាបានចូលនេសាទដោយខុសច្បាប់នៅដែនទឹកនៃកោះណាទូណា។
សេចក្ដីប្រកាសព័ត៌មានមួយពីកងទ័ពឥណ្ឌូណេស៊ីកាលពីថ្ងៃអាទិត្យម្សិលមិញបាននិយាយថា កងទ័ពជើងទឹកឥណ្ឌូណេស៊ីបានស្ទាក់ចាប់នាវាចិននោះនៅពេលកំពុងល្បាត។
យោងតាមសារព័ត៌មាន Channel News Asia បានឲ្យដឹងថាមនុស្ស៨នាក់ត្រូវបានគេរាយការណ៍ថាស្ថិតនៅក្នុងនាវាដែលអាជ្ញាធរឥណ្ឌូណេស៊ីចាប់បាននោះ។
ភាពតានតឹងផ្នែកកាទូតរវាងឥណ្ឌូណេស៊ីនិងចិនបានកើនឡើងនៅខែមីនាកន្លងមកនៅពេលប្រទេសទាំងពីរ ប្រទាញប្រទូងគ្នាជុំវិញនាវានេសាទចូលដែនទឹកនៃកោះណាទូណា។
នាវាចិនត្រូវបានអាជ្ញាធរឥណ្ឌូណេស៊ីចាប់ដោយចោទថាបានចូលនេសាទខុសច្បាប់ ខណៈក្រុងប៉េកាំងចោទឥណ្ឌូណេស៊ីថាបានវាយប្រហារទៅលើនាវាដែលនេសាទនៅលើដែនទឹករបស់ខ្លួន៕