លោក Bernie Sanders កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានបដិសេធចុះចាញ់នៅមុនការសម្រេចចុងក្រោយនៃគណបក្សប្រជាធិបតេយ្យនៅសប្ដាហ៍ក្រោយ ប៉ុន្តែលោកនិយាយថា លោកនឹងជួបជាមួយលោកស្រី ហ៊ីលឡារី គ្លីនតុន នាពេលឆាប់ៗ ដើម្បីជំរុញឯកភាពបក្ស ដើម្បីប្រកួតប្រជែងជាមួយលោក ដូណាល់ ត្រាំ។
បន្ទាប់ពីជាមួយប្រធានាធិបតី បារ៉ាក់ អូបាម៉ា នៅសេតវិមាន លោក Sanders បាននិយាយថាលោកបានជជែកគ្នាខ្លះដែរជាមួយលោកស្រី គ្លីនតុន កាលពីថ្ងៃពុធកន្លងមក ហើយលោកបានអបអរសាទរចំពោះយុទ្ធនាការដ៏ខ្លាំងក្លារបស់លោកស្រីផងដែរ។
លោក Sander បានបន្តថា លោកនឹងជួបលោកស្រី គ្លីនតុន នាពេលខាងមុខ ដើម្បីពិនិត្យមើលពីរបៀបដែលលោកអាចធ្វើការរួមគ្នា ដើម្បីផ្ចាញ់លោក ត្រាំ និងបង្កើតរដ្ឋាភិបាលដែលតំណាងឲ្យមនុស្សគ្រប់គ្នា។
សមាជិកព្រឹទ្ធសភារូបនេះបានជួបពិភាក្សាជាមួយលោក អូបាម៉ា នៅសេតវិមានពីរបៀបព្យាបាលរបួសនៅក្នុងគណបក្សប្រជាធិបតេយ្យបន្ទាប់ពីយុទ្ធនាការនិងដឹកនាំយុទ្ធនាការប្រកួតប្រជែងជាមួយបេក្ខជនគណបក្សសាធារណរដ្ឋ។
លោក អូបាម៉ា បានដើរតួជាអ្នកសម្របសម្រួលរវាងលោក Sanders និងលោកស្រី គ្លីនតុន ដើម្បីឲ្យទទួលលោកស្រីជាបេក្ខជនប្រធាធិបតីរបស់គណបក្ស។ ជំនួបនេះត្រូវបានធ្វើឡើងជាសាធារណៈទាក់ទងនឹងយុទ្ធនាការរបស់លោក Sanders។
លោក Sanders កាលពីថ្ងៃពុធកន្លងមកបានប្រាប់ទៅអ្នកគាំទ្ររបស់លោកបន្តប្រយុទ្ធតទៅទៀត បើទោះបីជាបរាជ័យនៅក្នុងប្រជែងជាមួយលោកស្រី គ្លីនតុន នៅរដ្ឋកាលីហ្វរនីនិងញូវជឺស៊ីក៏ដោយ។
លោក អូបាម៉ា តែងតែគាំទ្រលោកស្រី គ្លីនតុន អតីតរដ្ឋមន្ត្រីការបរទេសរបស់លោក ប៉ុន្តែលោកក៏បានរក្សាជំហររបស់លោកក្នុងការគាំទ្រជាផ្លូវការ៕