អតីតប្រពន្ធរបស់បុរសម្នាក់ដែលបើការវាយប្រហារនៅរដ្ឋហ្វ្រ័ររីដាកាលពីថ្ងៃអាទិត្យម្សិលមិញអះអាងថា ការវាយប្រហារគឺដោយសារតែបុរសរូបនោះស្អប់យ៉ាងខ្លាំងចំពោះអ្នកដែលស្រលាញ់ភេទដូចគ្នា។
ស្ត្រីម្នាក់ប្រាប់វ៉ាស៊ីនតោនផុសដោយសូមមិនបង្ហាញអត្តសញ្ញាណព្រោះបារម្ភពីសុវត្ថិភាពថា គាត់ជាអតីតប្រពន្ធ របស់លោក Omar Mateen ជាឃាតករបាញ់សម្លាប់មនុស្ស៥០នាក់។ នាងបញ្ជាក់ថា ប្តីរបស់នាងមានបញ្ហាមិនប្រក្រតីតែងដើរចោលផ្ទះនិងវាយដំរូបគាត់។ ស្ត្រីរូបនេះបញ្ជាក់បញ្ជាក់ថាការបាញ់ប្រហារនេះ ដោយសារប្តីរបស់គាត់មានចរិតស្អប់អ្នកស្រលាញ់ភេទដូចគ្នា។
Omar Mateen អាយុ២៩ឆ្នាំជាឥស្លាមអាមេរិក ជាអ្នកបាញ់ប្រហារក្នុងខ្លឹបអ្នកស្រលាញ់ភេទដូចគ្នាលកាលពីថ្ងៃអាទិត្យម្សិលមិញ បានបណ្តាលមនុស្ស៥០នាក់ស្លាប់និង៥៣នាក់រងរបួស។
ឪពុករបស់លោក Omar Mateen បានថ្លែងថាកូនប្រុសរបស់លោកធ្លាប់បានខឹងសម្បាពេលដែលបុរសពីរនាក់បានថើបគ្នានៅចំពោះមុខកូននិងប្រពន្ធរបស់គាត់៕