ការិយាល័យជាតិកំណត់ត្រាឧក្រិដ្ឋកម្មរបស់ឥណ្ឌាបានបង្ហាញរបាយការណ៍ថា មនុស្សប្រមាណ២០០០នាក់ បានស្លាប់ជារៀងរាល់ឆ្នាំដោយសាររន្ទះបាញ់នៅក្នុងរដូវស្សាពេលមានភ្លៀងធ្លាក់ចន្លោះពីខែមិថុនាដល់ខែកញ្ញា។
មន្ត្រីឥណ្ឌាបាននិយាយថានៅពាក់កណ្តាលរដូវវស្សាឆ្នាំនេះ រន្ទះបាញ់បានសម្លាប់មនុស្ស៩៣នាក់និងរបួស២០នាក់នៅក្នុងរដ្ឋប៊ីហា, ចា កាន់, អុតា ប្រាដេស, និងរដ្ឋម៉ាដយ៉ា ប្រាដេស។ នេះបើតាមសារព័ត៌មាន BBC។
មន្ត្រីបញ្ជាក់ថាក្នុងចំណោមអ្នកស្លាប់នៅឆ្នាំនេះ គឺភាគច្រើនធ្វើការងារនៅតាមកសិដ្ឋាននៅពេលមានភ្លៀងធ្លាក់។
របាយការណ៍របស់អាជ្ញាធរឥណ្ឌាបានបញ្ជាក់ថាមនុស្សប្រមាណ២០០០នាក់បានស្លាប់ដោយសាររន្ទះបាញ់ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០០៥មក៕