តម្លៃភាគហ៊ុននៅក្នុងទីផ្សារអាស៊ីកំពុងធ្លាក់ចុះ ខណៈពិភពលោកកំពុងតាមដានលទ្ធផលនៃការបោះឆ្នោតស្ទង់មតិរបស់ប្រជាជនអង់គ្លេសថា តើត្រូវចាកចេញឬត្រូវនៅបន្តក្នុងប្លុករបស់សហភាពអឺរ៉ុប។
លទ្ធផលនៃការបោះឆ្នោតស្ទង់មតិរបស់ប្រជាជនអង់គ្លេសក្នុងការចាកចេញពីសហភាពអឺរ៉ុបបានប្រកាសជាបន្តបន្ទាប់ក្នុងចំណោម៣៨២តំបន់។ លទ្ធផលគឺប្រហាក់ប្រហែលគ្នា ជួនកាលអ្នកចង់ឲ្យចាកចេញច្រើនជាង ជួនកាលអ្នកចង់បន្តឲ្យនៅច្រើនជាង។ នេះបើតាមសារព័ត៌មាន BBC។
សកម្មភាពរបស់អ្នកវិនិយោគហាក់នៅត្រឹងឬបញ្ឈប់ ខណៈទីផ្សារពិភពលោកកំពុងមានភាពមិនច្បាស់លាស់ ពេលអង់គ្លេសត្រៀមខ្លួនចាកចេញពីអឺរ៉ុប។
បណ្តុំទីផ្សារភាគហ៊ុនជប៉ុន Nikkei 225 ធ្លាក់ចុះ៦,៧ % កូរ៉េខាងត្បូងចុះតម្លៃ៣,៦% អូស្ត្រាលីចុះ៣,៤% នៅចិនសៀងហៃធ្លាក់ចុះ១,២% ចិនហុងកុងធ្លាក់ចុះ៤,៧%៕