លទ្ធផលបឋមពីការបោះឆ្នោតស្ទង់មតិនៅអង់គ្លេសគឺបង្ហាញថាចំនួនអ្នកចង់ចាកចេញពីសហភាពអឺរ៉ុបមានចំនួនច្រើនជាងអ្នកដែលបោះឆ្នោតបន្តរក្សាប្រទេសនៅក្នុងប្លុកនេះទៀត។
នៅថ្ងៃព្រហស្បតិ៍ទី២៣ខែមិថុនាម្សិលមិញ អង់គ្លេសបានបោះឆ្នោតធ្វើប្រជាមតិ ដើម្បីចង់ដឹងថាតើប្រជាពលរដ្ឋទាំងអស់ចង់បន្តរក្សាប្រទេសក្នុងសហភាពអឺរ៉ុបឬចាកចេញ?
លទ្ធផលបឋមនៅព្រឹកថ្ងៃសុក្រនេះបង្ហាញថាពលរដ្ឋដែលចង់ចាកចេញពីអឺរ៉ុបមាន៥២,៤ភាគរយ ហើយអ្នកចង់បន្តឲ្យនៅគឺ៤៧,៦ភាគរយ។ ប៉ុន្តែលទ្ធផលនេះគឺជាលទ្ធផលតែ១៣តំបន់ក្នុងចំណោមតំបន់បោះឆ្នោតទាំងអស់៣៨២តំបន់ប៉ុណ្ណោះ។
អង់គ្លេសបានក្លាយជាសមាជិករបស់សហភាពអឺរ៉ុបរយៈពេល៤៣ឆ្នាំហើយ។ ទោះយ៉ាងណាអ្នកវិភាគបញ្ហាអន្តរជាតិមួយចំនួនលើកឡើងថាលទ្ធផលផ្លូវការចុងក្រោយ គឺពលរដ្ឋអង់គ្លេសបោះឆ្នោតនៅបន្តជាសមាជិករបស់សហភាពអឺរ៉ុបច្រើនជាង ដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ចនិងនយោបាយ៕