មនុស្សយ៉ាងតិច៣៦នាក់បានស្លាប់និង១៤៧នាក់ទៀតរងរបួសនៅក្នុងការវាយប្រហារភេរវកម្មមួយនៅឯព្រលានយន្តហោះអន្តរជាតិនៅទីក្រុងអ៊ីស្តង់ប៊ុល។ អាជ្ញាធរទួគីបានដាក់ការសង្ស័យនៃការវាយប្រហារនេះទៅលើពួករដ្ឋអ៊ីស្លាម។
ទីភ្នាក់ងារព័ត៌មាន AFP បានដកស្រង់សម្ដីអាជ្ញាធរទួគីដែលបាននិយាយថាការវាយប្រហារភេរវកម្មនេះបានកើតឡើងនៅម៉ោង១០យប់ឬត្រូវនឹងម៉ោង៣ទៀបភ្លឺ ម៉ោងនៅប្រទេសកម្ពុជា។
សារព័ត៌មាន ABC របស់អូស្ត្រាលីបានផ្សាយថាអន្តរជាតិបានថ្កោលទោសចំពោះការវាយប្រហារនេះដ៏ប្រល័យនេះនិងបានបង្ហាញការគាំទ្រទៅដល់រដ្ឋាភិបាលទួគី៕