មន្ត្រីព្រះបរមរាជវាំងថៃបានប្រកាសនៅថ្ងៃអាទិត្យម្សិលមិញថាក្រុមវេជ្ជបណ្ឌិតបានបង្ហូរទឹកចេញពីខួរក្បាលរបស់ព្រះមហាក្សក្រ Bhumibol Adulyadej ហើយទទួលបានភាពប្រសើរឡើងជាងមុន។
មន្ត្រីព្រះបរមរាជវាំងប្រកាសកាលពីម្សិលមិញថាការបង្ហូរទឹកចេញពីខួរក្បាលបានធ្វើឡើងកាលពីថ្ងៃទី៣០ខែមិថុនា។ នេះបើតាមសារព័ត៌មាន Mail Online។
សាធារណៈជនថៃកំពុងសម្តែងការព្រួយបារម្ភចំពោះសុខភាពព្រះមហាក្សត្រថៃ Bhumibol Adulyadej ក្នុងព្រះជន្ម៨៨ព្រះវស្សាដែលចុះខ្សោយយ៉ាងខ្លាំង។ ក្នុងរយៈពេល ប៉ុន្មានខែកន្លងទៅនេះ ព្រះបរមរាជវាំងបានចេញ សេចក្តីប្រកាសព័ត៌មានជាបន្តបន្ទាប់ពីស្ថានភាពសុខភាពរបស់ព្រះមហាក្សត្រ។
ព្រះមហាក្សត្រ Bhumibol Adulyadej ជាក្សត្រដែលគ្រងរាជសម្បត្តិយូរបំផុតនៅលើពិភពលោកគឺគ្រងរាជជាង៧ទសវត្សរ៍ ហើយមានឥទ្ធិពលខ្លាំងនៅក្នុងសង្គមថៃ៕