មហាអំណាចចិនប្រកាសថាខ្លួននឹងបើកការចរចាជាមួយហ្វីលីពីនក្នុងការដោះស្រាយលើជម្លោះដែនសមុទ្រជាច្រើនកន្លែង ប្រសិនជាទីក្រុងម៉ានីលបដិសេធមិនទទួលស្គាល់លទ្ធផលដែលតុលាការអាជ្ញាកណ្តាលប្រកាសនៅសប្តាហ៍ក្រោយ។
សារព័ត៌មាន China Daily ចុះផ្សាយថាការចរចារវាងចិននិងហ្វីលីពីនអាចទៅរួចបានលើករណីការរួមគ្នាអភិវឌ្ឍន៍និងកិច្ចសហប្រតិបត្តិការស្រាវជ្រាវជាលក្ខណៈវិទ្យាសាស្ត្រ បើសិនជារដ្ឋាភិបាលថ្មីរបស់ហ្វីលីពីនដាក់សេចក្តីសម្រេចរបស់តុលាការនៅម្ខាងមុនពេលចូលតុចរចាដើម្បីដោះស្រាយបញ្ហា។
ហ្វីលីពីនបានប្តឹងករណីនេះទៅតុលាការអាជ្ញាកណ្តាលអន្តរជាតិ ហើយតាមគម្រោងតុលាការនេះនឹងប្រកាសសេចក្តីសម្រេចរបស់ខ្លួននៅថ្ងៃទី១២ខែកក្កដា។ ហ្វីលីពីនបានប្តឹងតវ៉ាករណីចិនក្តោបយកសមុទ្រចិនខាងត្បូងទាំងអស់តែម្នាក់ឯងដែលផ្ទៃទឹកនោះមាននាវាពាណិជ្ជអន្តរជាតិឆ្លងកាត់ក្នុង១ឆ្នាំៗប្រមាណ៥ទ្រីលានឆ្លងកាត់តំបន់នោះ។
ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី តៃវ៉ាន់ និងព្រុយណេសុទ្ធតែអះអាងថាពួកគេមានកម្មសិទ្ធិលើដែនកោះដែលចិនកំពុងគ្រប់គ្រង៕