នគរបាលស៊ើបអង្កេតរបស់ម៉ាឡេស៊ីអះអាងថាការវាយប្រហារនៅក្នុងក្លឹបកម្សាន្តមួយកាលពីសប្តាហ៍មុនគឺជាសកម្មភាពវាយប្រហារលើកដំបូងដែលបង្កឡើងដោយក្រុមរដ្ឋឥស្លាមនៅក្នុងប្រទេសម៉ាឡេស៊ី។
នគរបាលម៉ាឡេស៊ីបញ្ជាក់ថាការវាយប្រហារនៅក្នុងក្លឹបកម្សាន្តនៅក្នុងទីក្រុងកូឡាឡាំពួកាលពីថ្ងៃទី២៨ខែមិថុនាបណ្តាលឲ្យមនុស្ស២៨នាក់រងរបួសនោះជាសកម្មភាពលើកទឹកចិត្តពីពួកក្រុមរដ្ឋឥស្លាម។ សមត្ថកិច្ច បញ្ជាក់ដែរថាជនសង្ស័យពីរនាក់បានត្រូវឃាត់ខ្លួនហើយ។ នេះបើតាមសារព័ត៌មាន BBC។
អាជ្ញាធរកំពុងព្រួយបារម្ភករណីរីករាលដាលឡើងនៃចំនួនវាយប្រហារពាក់ព័ន្ធក្រុមរដ្ឋឥស្លាមនៅក្នុងប្រទេសម៉ាឡេស៊ីដែលពួកគេធ្វើដំណើរមកពីប្រទេសស៊ីរី។
អគ្គមេបញ្ជាការនគរបាលជាតិលោក Khalid Abu Bakar ថ្លែងប្រាប់អ្នកសារព័ត៌មានថាសកម្មភាពវាយប្រហារនេះជាផ្នែកមួយដែលពាក់ព័ន្ធនិងក្រុមរដ្ឋឥស្លាម៕