ចិនបានព្រមានអូស្ត្រាលីកុំឲ្យចូលពាក់ព័ន្ធក្នុងជម្លោះចិនខាងត្បូង ដោយអះអាងថាកុំឲ្យប៉ះពាល់ដល់ដំណើរការស្វែងរកដំណោះស្រាយទ្វេរភាគីដែលភាគីជម្លោះកំពុងស្វែងរកដំណោះស្រាយ។
រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានថ្លែងថាលោកមានការរន្ធត់ចំពោះការថ្លែងរបស់រដ្ឋមន្ត្រីការបរទេសអូស្រ្តាលី ចូលី ប៊ីសប កាលពីថ្ងៃពុធដែលថ្លែងថាចិនគួរតែទទួលយកការសម្រេចរបស់តុលាការអន្តរជាតិ ហើយអូស្ត្រាលីនៅតែមានសេរីភាពក្នុងការធ្វើនាវាចរណ៍នៅសមុទ្រចិនខាងត្បូង។ នេះបើតាមសារព័ត៌មានសារព័ត៌មាន BBC។
ទោះយ៉ាងណាចិនបានហៅការសម្រេចរបស់តុលាការអន្តរជាតិរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃទី១២ខែកក្ដដាកន្លងទៅនេះ មិនអាចយកទៅអនុវត្តបានទេ ព្រោះនេះជាការសម្រេចដែលអាមេរិកជាអ្នករៀបចំ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក លូ កាង ថ្លែងថាចំពោះការអំពាវនាវរបស់លោកស្រី ចូលី ប៊ីសប ឲ្យចិនគោរពតាមការសម្រេចរបស់តុលាការអន្តរជាតិនោះជារឿងមិនត្រឹមត្រូវទេ៕