ឥណ្ឌូនេស៊ី​រឹត​បន្តឹង​សន្តិសុខ​ក្រោយ​សម្លាប់​មេដឹកនាំ​ក្រុម​ឧទ្ទាម

(រូបភាពពី Reuters)

ក្រុមមន្ត្រីនិយាយនៅថ្ងៃពុធនេះថាកងកម្លាំងសន្តិសុខឥណ្ឌូនេស៊ីត្រូវបានដាក់ឲ្យប្រុងប្រយ័ត្នខ្ពស់ចំពោះការវាយប្រហារសងសឹក បន្ទាប់មេក្រុមឧទ្ទាមដែលប្រទេសនេះស្វែងរកនោះត្រូវបានគេសម្លាប់នៅក្នុងសប្ដាហ៍នេះ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានដកស្រង់សម្ដីប៉ូលិសដែលបានបញ្ជាក់ថាមេក្រុមឧទ្ទាម Santoso ដែលស្ថិតក្នុងចំណោមជនជាតិឥណ្ឌូនេស៊ីដំបូងដែលប្ដេជ្ញាមានភក្តីភាពចំពោះរដ្ឋអ៊ីស្លាមនោះ ត្រូវបានគេសម្លាប់នៅក្នុងការបាញ់គ្នាជាមួយកម្លាំងសន្តិសុខនៅលើកោះ Sulawesi កាលពីថ្ងៃចន្ទកន្លងមក។

ប៉ុន្តែក្រុមមន្ត្រីនិយាយថាកម្រិតនៃការគំរាមកំហែងនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោកនោះនៅតែបន្តមានកម្រិតខ្ពស់។

លោក Rudy Sufahriadi មេប៉ូលិសនៅកោះ Sulawesi បាននិយាយថាប្រតិបត្តិការសន្តិសុខនៅ Poso ជាទីដែលភេរវករ Sanotos លាក់ខ្លួននោះនឹងនៅតែបន្តធ្វើ។

ចំណែករដ្ឋមន្ត្រីសន្តិសុខលោក Luhut Panjaitan បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សាកាតាថា ប្រតិបត្តិការនឹងនៅតែរឹតបន្តឹងនៅតាមតំបន់នានាដែលគេគិតថាមានក្រុមជ្រុលនិយម។

សមាជិកប្រហែល២០នាក់នៃក្រុម Mujahidin ឥណ្ឌូនេស៊ីនៅតែបន្តលាក់ខ្លួននៅក្នុងព្រៃនៅលើកោះ Sulawesi ជាទីដែលឥណ្ឌូនេស៊ីដំណើរការប្រតិប្តិការសន្តិសុខធំមួយអស់រយៈពេលប៉ុន្មានឆ្នាំមកហើយ។

ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo កាលពីឆ្នាំមុនបានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីចាប់ខ្លួនឬសម្លាប់មេក្រុមឧទ្ទាម Santoso ដោយបានបញ្ជាឲ្យយោធាគាំទ្រកម្លាំងប៉ូលិសរាប់ពាន់នាក់ឡោមព័ទ្ធទីកន្លែងលាក់ខ្លួនរបស់មេដឹកនាំក្រុមឧទ្ទាមរូបនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ