ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានចុះផ្សាយដោយរិះគន់សកម្មភាពប្រជាពលរដ្ឋចិនតវ៉ាប្រឆាំងអាមេរិកនៅអាហារដ្ឋានក្រុមហ៊ុនអាមេរិកនៅក្នុងទឹកដីចិនម៉ាក KFC ថាជាសកម្មភាពជាតិនិយមជ្រុលដែលបង្កឲ្យខូចកេរ្តិ៍របស់ជាតិទៅវិញ។
ក្រុមអ្នកតវ៉ាបានសម្តែងការខឹងសម្បារចំពោះអាមេរិកថាមានឥទ្ធិពលលើតុលាការអន្តរជាតិដែលសម្រេចឲ្យហ្វីលីពីនឈ្នះក្តីចិនលើជម្លោះសមុទ្រចិនខាងត្បូង។ នេះបើតាមសារព័ត៌មាន BBC។
អ្នកតវ៉ាបានថ្លែងថាក្រុមហ៊ុន KFC របស់អាមេរិកនៅក្នុងទឹកដីចិនជាង៤០០០កន្លែងគឺបង្ហាញថាជានិមិត្តសញ្ញារបស់អាមេរិក ហើយវាមានឥទ្ធិពលលើចិន។
ទោះយ៉ាងណាសារព័ត៌មានរដ្ឋចិនរិះគន់ថាសកម្មភាពតវ៉ានេះមិនបានធ្វើឲ្យមានភាពប្រសើរឡើងទេ តែផ្ទុយទៅវិញធ្វើឲ្យប៉ះពាល់ដល់មុខមាត់ជាតិទៅវិញ៕