លោក ឌូណល ត្រាំ បានប្រកាសប្តេជ្ញាដោះស្រាយបញ្ហាគំរាមកំហែងនានាធ្វើឲ្យសហរដ្ឋអាមេរិកមានសុវត្ថិភាព សន្តិសុខ ខណៈលោកត្រូវបានគណបក្សសាធារណរដ្ឋជ្រើសតាំងជាបេក្ខជនសម្រាប់ប្រកួតប្រជែងសម្រាប់ការបោះឆ្នោតប្រធានាធិបតី។
លោក ត្រាំ ថ្លែងនៅទីក្រុង Cleveland ថាបទឧក្រិដ្ឋនិងអំពើហិង្សាជាទុក្ខរបស់ប្រជាពលរដ្ឋបច្ចុប្បន្ន នឹងត្រូវបញ្ចប់។ នេះបើតាមសារព័ត៌មាន BBC។
លោកបានគូសបង្ហាញពីរូបភាពនៃរដ្ឋដែលមានភាពសុខដុម លោកថ្លែងក្នុងនាមជាបេក្ខភាពប្រធានាធិបតីថា នឹងធ្វើឲ្យសហរដ្ឋអាមេរិកនិងប្រជាពលរដ្ឋជួបនូវសម័យកាលរីកចម្រើនថ្មីស្ថិតនៅក្រោមការដឹកនាំរបស់លោក៕