ពួកក្រុមឧទ្ទាមតាលីបង់បានវាយប្រហារលើរថយន្តភ្ញៀវទេសចរបរទេសនៅភាគខាងលិចនៃប្រទេសអាហ្គានីស្ថានកាលពីម្សិលមិញ បណ្តាលឲ្យមនុស្សអ្នកទេសចរ៦នាក់និងអ្នកបើកបរជាជនអាហ្គានីស្ថានម្នាក់រងរបួស។
មន្ត្រីអាហ្គានីស្ថានបាននិយាយថានៅពេលមានការវាយប្រហារភ្លាមៗនោះ អ្នកទេសចររាប់សិបនាក់ផ្សេងទៀត ត្រូវកងកម្លាំងយោធារបស់អាហ្គានីស្ថានចេញមុខការពារយ៉ាងស្និទ្ធនៅក្នុងទីក្រុងហេរ៉ាត់។ នេះបើតាមសារព័ត៌មាន BBC។
រថយន្តដែលរងការវាយប្រហារនោះមានភ្ញៀវទេសចរជាជនជាតិអង់គ្លេស៨នាក់ ជនជាតិអាមេរិក៣នាក់ និងអាល្លឺម៉ង់ម្នាក់។ ក្នុងចំណោមពួកគេដែលរងរបួសនោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ក្រោយការវាយប្រហារអ្នកនាំពាក្យពួកតាលីបង់អះអាងថាការវាយប្រហារនេះជាសកម្មភាពរបស់ពួកគេ។
តាមផ្លូវសំខាន់ជាច្រើនកន្លែងរបស់អាហ្គានីស្ថានពោរពេញទៅដោយគ្រោះថ្នាក់ពីការវាយប្រហារនិងការចាប់ជំរិតពីពួកឧទ្ទាមពិសេសពួកតាលីបង់៕