វៀតណាមបានរៀបចំកំផែងជាច្រើនកន្លែងនៅលើកោះស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង ដោយបំពាក់រ៉ុកែតចល័ត ត្រៀមទប់ទល់ជាមួយចិន ខណៈស្ថានការណ៍នយោបាយកំពុងតែមានភាពតានតឹងខ្លាំង។
មន្ត្រីការទូតនិងមន្ត្រីយោធាវៀតណាមបានប្រាប់សារព័ត៌មានរ៉យទ័រថា ទីក្រុងហាណូយបានត្រៀមលក្ខណៈនៅកោះចំនួន៥ ស្ថិតក្នុងប្រជុំកោះស្រ្ពាតលីជាច្រើនខែមកហើយ។ ពួកគេបញ្ជាក់ថា ការរៀបចល័តរ៉ុកែតនេះធ្វើឡើងពេលមានភាពតានតឹងខ្លាំងជាមួយទីក្រុងប៉េកាំង។
មន្ត្រីការទូតនិងមន្ត្រីយោធាវៀតណាមចំនួន៣នាក់ដែលមិនបង្ហាញឈ្មោះ បានប្រាប់រ៉យទ័រទៀតថា ការរៀបចំរ៉ុតកែតនេះលាក់មិនឲ្យឃើញពីឈ្លបយកការណ៍ថតពីអាកាសទេ។
ទោះយ៉ាងរដ្ឋមន្ត្រីការបរទេសវៀតណាមបានថ្លែងថា ព័ត៌មានដែលថាមានការចល័តរ៉ុកែតត្រៀមទប់ទល់ជាមួយចិននោះមិនពិតទេ។
ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកការពារជាតិ លោក ង្វ្រៀន ជីមិញ ថ្លែងកាលពីខែមិថុនាថាទីក្រុងហាណូយមិនបានរៀបចំអាវុធត្រៀមប្រយុទ្ធនៅប្រជុំកោះស្រ្តាតលីទេ តែថាខ្លួនរក្សាសិទ្ធិក្នុងការចាត់វិធានការបើសិនជាមានការឈ្លានពានណាមួយកើតឡើង៕