យ៉ាងហោចណាស់មនុស្ស១នាក់ស្លាប់និង១៩នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនៅរមណីដ្ឋានទេសចរណ៍ល្បីឈ្មោះមួយនៅភាគខាងត្បូងទីក្រុងបាងកកនៃប្រទេសថៃ។
ទីភ្នាក់ងារសារព័ត៌មាន AFP ចុះផ្សាយថាការបំផ្ទុះគ្រាប់បែក២គ្រាប់ជាប់ៗគ្នានេះ កើតឡើងនៅទីក្រុងហូហ៊ីន ដែលមានចម្ងាយ២០០គីឡូម៉ែត្រ នៅភាគខាងត្បូងនៃទីក្រុងបាងកក។
អាជ្ញាធរបាននិយាយថា ការផ្ទុះគ្រាប់បែកនេះកើតឡើងនៅម៉ោង១០យប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ ហើយស្រ្តីជនជាតិថៃម្នាក់ស្លាប់និង១៩នាក់ទៀត រួមទាំងជនបរទេសផងរបួស។ នគរបាលអះអាងថា ករណីនេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត។
ការវាយប្រហារបន្តបន្ទាប់នៅថៃកំពុងធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរ ខណៈប្រទេសនេះរំពឹងថានៅឆ្នាំ២០១៦នឹងទទួលបានភ្ញៀវទេសចរ៣២លាននាក់៕