ក្រុមអ្នកភូមិសាស្ត្ររកឃើញថាកម្លាំងរញ្ជួយដី៧,២រិច្ឆទ័របានញ័រនៅប៉ែកខាងត្បូងនៃមហាសមុទ្រប៉ាស៊ីភិច ប៉ះចំកោះនៃប្រទេស Vanuatu។
ក្រុមអ្នកភូមិសាស្ត្រសហរដ្ឋអាមេរិករកឃើញថា កម្លាំងរញ្ជួយដីបានកើតឡើងនៅចម្ងាយ៥៣៥គីឡូម៉ែត្រភាគខាងត្បូងកោះ Vanuatu។ នេះបើតាមសារព័ត៌មាន BBC។
ក្រុមអ្នកភូមិសាស្ត្របានព្រមានថាអាចនឹងមានរលកស៊ូណាមីកើតឡើងនៅតំបន់ដែលនៅជិតៗកន្លែងរញ្ជួយដីនេះ។ ទោះយ៉ាងណាគេមិនទាន់មានរបាយការណ៍ពីការខូចខាតនិងគ្រោះថ្នាក់ដែលបង្កឡើងដោយការរញ្ជួយដីនេះនៅឡើយទេ។
ការរញ្ជួយដីនេះវាបង្កភាពភ័យខ្លាចនៅក្នុងតំបន់ក្នុងរយៈពេលខ្លី។ ការរញ្ជួយនេះ វាស្រដៀងនិងការរញ្ជួយពីរលើកកន្លងទៅកាលពីរឆ្នាំមុនដែលមានកើតឡើងនៅក្នុងខែតុលានិងខែធ្នូ តែមិនមានការខូចខាតធ្ងន់ធ្ងរនោះទេ៕